លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំសមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមពិធីបុណ្យអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំសមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមពិធីបុណ្យអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ
នាល្ងាច ថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសមាជិកក្រុមប្រឹក្សាគណៈមេធាវី អញ្ជើញចូលរួមក្នុងពិធីបុណ្យអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅកាន់ វត្តពោធិគិរីវង្សារាម ស្ថិតក្នុងភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ(ព្រះត្រពាំង) សាធារណរដ្ឋសង្គមនិយមវៀតណាម ។