ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិភូ ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៤៥ របស់សមាគមច្បាប់អាស៊ាន នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិភូ ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៤៥ របស់សមាគមច្បាប់អាស៊ាន នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។


ក្រុងសេប៊ូ នាព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិ នៃសមាគមច្បាប់អាស៊ានកម្ពុជា បានដឹកនាំ គណៈប្រតិភូ ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៤៥ របស់សមាគមច្បាប់អាស៊ាន នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។ កិច្ចប្រជុំនេះមានការចូលរួមពីប្រធានសមាគមច្បាប់អាស៊ាន ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ាន អគ្គលេខាធិការរបស់សមាគមច្បាប់អាស៊ាន អគ្គលេខាធិការរងរបស់អាស៊ាន និងសមាជិកសមាជិកានៃសមាគមច្បាប់អាស៊ានប្រមាណ២០០នាក់។ កិច្ចប្រជុំនេះបានពិភាក្សាអំពីបញ្ហាសំខាន់មួយចំនួនទាក់ទងនឹង ខ្លឹមសារនៃរបាយការណ៍កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៤ សកម្មភាពប្រចាំឆ្នាំ២០២៤របស់សមាគមច្បាប់អាស៊ាន និងកិច្ចសហប្រតិបត្តិការរវាងសមាគមច្បាប់អាស៊ានជាមួយលេខាធិការដ្ឋានអាស៊ាន។ កិច្ចប្រជុំក៏បានស្តាប់របាយការណ៍របស់ក្រុមការងារជំនាញរបស់សមាគមច្បាប់អាស៊ានក្រុមការងាររៀបចំកម្មវិធីប្រកួតប្រជែងតុលាការប្រតិដ្ឋរបស់សមាគមច្បាប់អាស៊ាន វិទ្យាស្ថានច្បាប់អាស៊ាន និងក្រុមការងាររៀបចំការប្រកួតវាយកូនហ្គោល។ ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម លី ច័ន្ទតុលា បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជាក្នុងការរួមចំណែកជាវិជ្ជមានដើម្បីអភិវឌ្ឍវិស័យច្បាប់នៅកម្ពុជា ជាពិសេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ បន្ថែមពីនេះទៀត ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរពីការប្តេជ្ញារបស់គណៈកម្មាធិការជាតិនៃ សមាគមច្បាប់អាស៊ានកម្ពុជា ក្នុងការគាំទ្រយ៉ាងពេញទំហឹង និងចូលរួមយ៉ាងសកម្មនូវរាល់សកម្មភាពនានារបស់សមាគមច្បាប់អាស៊ាន ព្រមទាំងផ្សព្វផ្សាយអំពីសកម្មភាពទាំងនោះទៅដល់សាធារណជនផងដែរ។ សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយលទ្ធផលគួរជាទីមោទនៈដោយមានការ ចូលរួមជាធាតុចូលយ៉ាងសកម្ម ពីបណ្តា ប្រធានគណៈកម្មាធិការជាតិនីមួយៗ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងសម្រេចបាននូវគោលដៅរួមរបស់សមាគមច្បាប់អាស៊ាន។

A1 467527926 1089522859633601 5135096429228710716 n

A2 466977358 1089522926300261 7686077619448637983 n

A3 466666623 1089522986300255 1461606906544065074 n

A4 467640777 1089523026300251 5131698361724980680 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top