លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Wang Zhenjiang អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Wang Zhenjiang អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នារសៀលថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Wang Zhenjiang អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម និងសហការីនៅព្រះរាជាណាចក្រកម្ពុជា។ ជាកិច្ចចាប់ផ្តើម លោកប្រធាន បានសម្តែងនូវបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម Wang Zhenjiang និងសហការី ដែលបានអញ្ជើញសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍នៅគណៈមេធាវី ក្នុងដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសកម្ពុជា។ លោកប្រធាន បានលើកឡើងអំពីចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីធ្វើអោយស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន។ នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិក្នុងវិស័យវិជ្ជាជីវៈមេធាវី លោកប្រធានបានលើកឡើងថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែមានកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នច្បាប់នានារបស់ប្រទេសចិន លើការលើកកម្ពស់ការផ្លាស់ប្តូរផ្នែកច្បាប់ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់សេវាផ្នែកច្បាប់។ បន្ថែមពីលើនេះ គណៈមេធាវី តែងតែដឹកនាំ និងបញ្ចូនគណៈប្រតិភូមេធាវីកម្ពុជាចូលកម្មវិធី និងសន្និសីទអន្តរជាតិផ្សេងៗនៅប្រទេសចិន។ លើសពីនេះ មេធាវីចិន ក៏ធ្លាប់បានមកចូលរួមការប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់គណៈមេធាវីកម្ពុជាកាលពីពេលថ្មីៗនេះផងដែរ។ ជាការឆ្លើយតប ឯកឧត្តម Wang Zhenjiang បានអបអរសាទរដល់ លោកប្រធានដែលត្រូវបានទទួលសេចក្តីទុកចិត្តពីអង្គសន្និបាតលើកទី២៩ ជ្រើសតាំងជាប្រធានគណៈមេធាវីសម្រាប់អាណត្តិទី១៥។ ឯកឧត្តមបានធ្វើការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើនគួរជាទីមោទនៈ នៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ស្របពេលដែលឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៦ ឆ្នាំនៃចំណងការទូតរវាងប្រទេសទាំងពីរ។ ជាកិច្ចបន្ទាប់ លោកប្រធាន និង ឯកឧត្តម Wang Zhenjiang បានពិភាក្សាប្រកបដោយផ្លែផ្កាបន្ថែមទៀតលើវិស័យវិជ្ជាជីវៈមេធាវីក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងគណៈមេធាវី និងក្រសួងយុត្តិធម៌នៃសាធារណៈរដ្ឋប្រជាមានិតចិន ដោយផ្តោតសំខាន់ទៅលើការជម្រុញការផ្លាស់ប្តូរផ្នែកច្បាប់ ធនធានមនុស្ស និងការធ្វើទំនើបកម្ម។ លោកប្រធាន និង ឯកឧត្តម Wang Zhenjiang បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរនាពេលកន្លងមកនេះ ដែលសបញ្ជាក់អំពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពនៃប្រព័ន្ធច្បាប់ និងយុត្តិធម៌ ដើម្បីការពារសុវត្ថិភាពសង្គម ជាពិសេសគាំពារដល់វិនិយោគិន និងធុរកិច្ចជននៃប្រទេសទាំងពីរ។ គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូក្រសួងយុត្តិធម៌នៃសាធារណរដ្ឋប្រជាមានិតចិន មកកម្ពុជានាឱកាសនេះ ផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងយុត្តិធម៌ រវាងប្រទេសទាំងពីរ និងជាពិសេសក្នុងក្របខណ្ឌតំបន់អាស៊ាន និងមេគង្គឡានឆាន។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN

B1 467696709 1089932422925978 1724312119990358391 n

B2 467757378 1089932112926009 9177005842508170350 n

B3 467654988 1089932179592669 6291614420840290718 n

B4 467619908 1089932436259310 5797770918986815694 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top