លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី និងជាសមាជិកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៧ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី និងជាសមាជិកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៧ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ


នារសៀលថ្ងៃពុធ ៥រោច ខែកក្តិត ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី និងជាសមាជិកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៧ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពិនិត្យ និងពិភាក្សាលើការងារសំខាន់ៗ មួយចំនួនរបស់ អ.ដ.ក។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាននៃ អ.ដ.ក. និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ។ កិច្ចប្រជុំលើកទី៧ នេះ ត្រូវបានរៀបចំទ្បើងដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ៣ គឺ ការពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងាររបស់ អ.ដ.ក. នៅចន្លោះកិច្ចប្រជុំលើកទី៦ និងលើកទី៧, ការពិនិត្យលើគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋជាជនជាតិដើមភាគតិចនៅតំបន់ភូមិភាគឦសាន និងគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល និងបញ្ហាផ្សេងៗ ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN

C1 467716646 1090616516190902 8233376429565834169 n

C2 467726574 1090616796190874 4123409067857146385 n

C3 467880050 1090616756190878 1735613533379994966 n

C4 467728737 1090616806190873 8356950315922022833 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top