លោកមេធាវី កេង សុម៉ាឡា ប្រធានអនុគណៈកម្មការកីឡាបាល់ទាត់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារលើកទី១
លោកមេធាវី កេង សុម៉ាឡា ប្រធានអនុគណៈកម្មការកីឡាបាល់ទាត់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារលើកទី១។
នាព្រឹក ថ្ងៃអង្គារ 9រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ យោងតាមសេចក្តីសម្រេចរបស់គណៈមេធាវីលេខ ១១១៥/សសគម/២៤ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីការកែសម្រួលសមាសភាពអនុគណៈកម្មការកីឡាបាល់ទាត់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោកមេធាវី កេង សុម៉ាឡា ជាប្រធានអនុគណៈកម្មការ បានអញ្ជើញជាអធិបតីនាំកិច្ចប្រជុំការងារលើកទី១ របស់អនុគណៈកម្មការកីឡាបាល់ទាត់គណៈមេធាវី ដោយមានការចូលរួមពីអនុប្រធាន និងសមាជិកទាំងអស់ ដើមី្បពិនិត្យ និងសម្រេចនូវរបៀបវារៈមួយចំនួនដូចខាងក្រោម:
1.ប្រកាសសមាសភាពសមាជិកអនុគណៈកម្មាការ
2.ពិនិត្យរបាយការណ៍ ចំណូល ចំណាយ របស់អនុគណៈកម្មការក្នុងរយៈពេល1ឆ្នាំកន្លងមក
3.ពិនិត្យបញ្ជីសារពើភ័ណ្ឌរបស់អនុគណៈកម្មការ
4.ពិនិត្យ និងសម្រេច អំពីការរៀបចំសមាសភាពកីឡាករក្រុមបាល់ទាត់គណៈមេធាវី សម្រាប់ការចូលរួមប្រកួតពានរង្វាន់មិត្តភាពអន្តរក្រសួង-ស្ថាប័នលើកទី10 ឆ្នាំ2025
5.ពិនិត្យ និងសម្រេច អំពីការបែងចែកភារកិច្ចជូនសមាជិកអនុគណៈកម្មការ
6.ផ្សេងៗ កិច្ចប្រជុំបានពិនិត្យ និងសម្រេចលើគ្រប់របៀបវារៈតាមការកំណត់ និងបានបញ្ជប់ដោយសហភាតរភាព ទទួលបាននូវលទ្ធផលជាផែ្លផ្ការគួរជាទីមោទក។