កិច្ចប្រជុំពិភាក្សាអំពីគម្រោងរៀបចំសិក្ខាសាលារវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានិងសហព័ន្ធគណៈមេធាវីជប៉ុន (JFBA) តាមប្រព័ន្ធអនឡាញ Zoom Meeting
កិច្ចប្រជុំពិភាក្សាអំពីគម្រោងរៀបចំសិក្ខាសាលារវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានិងសហព័ន្ធគណៈមេធាវីជប៉ុន (JFBA) តាមប្រព័ន្ធអនឡាញ Zoom Meeting
នារសៀល ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី ចូលរួមពិភាក្សាការងារជាមួយតំណាងសហព័ន្ធគណៈមេធាវីជប៉ុន (JFBA) ដឹកនាំដោយលោកស្រី ISOI MIHA តាមប្រព័ន្ធអនឡាញ Zoom Meeting។ កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សាអំពីគម្រោងរៀបចំសិក្ខាសាលារួមគ្នារវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធគណៈមេធាវីជប៉ុន ដែលនឹងប្រព្រឹត្តទៅនាខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ដោយក្នុងនោះ ភាគីទាំងសងខាងបានឯកភាពគ្នាលើប្រធានបទស្តីពី «ការរៀបចំការអះអាង និងការរៀបចំចំណុចវិវាទ» ដោយមានវាគ្មិនកិត្តិយស លោកស្រី HOMMA YOSHIKO លោក SATO NAOSHI និងលោក KENICHI YASUDA។ ប្រធានបទនេះ នឹងក្លាយជាទុនដល់មេធាវី ឱ្យបានស្វែងយល់អំពីរបៀបក្នុងការរៀបចំការអះអាង ការរៀបចំភស្តុតាង និងកំណត់ចំណុចវិវាទ ព្រមទាំងចំណុចសំខាន់ៗ ដូចជាគោលការណ៍នៃសិទ្ធិចាត់ចែងរបស់ភាគីជាដើម។ ក្រៅពីនេះ ភាគីទាំងពីរបានកំណត់ពេលពិភាក្សាគ្នាអំពីលទ្ធភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥ ផងដែរ។