លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា (ALA) ជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល អំពីដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានតុលាការកំពូលនៃប្រទេសម៉ាឡេស៊ី និង..
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា (ALA) ជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល អំពីដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានតុលាការកំពូលនៃប្រទេសម៉ាឡេស៊ី និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានម៉ាឡេស៊ី អញ្ជើញមកព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ
នាព្រឹក ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ តបតាមការអញ្ជើញ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានតុលាការកំពូលម៉ាឡេស៊ី និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានម៉ាឡេស៊ី ដែលគ្រោងនឹងអញ្ជើញមកបំពេញទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ ។ គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានតុលាការកំពូលម៉ាឡេស៊ីមកកម្ពុជា នាពេលខាងមុខក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងបន្តប្រពៃណីនៃទំនាក់ទំនងប្រកបដោយភាតរភាព សាមគ្គីភាព និងភាពសុខដុមនីយកម្មរវាងតុលាការ អាស៊ាន និងគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានដែលធ្លាប់ធ្វើនាពេលកន្លងមក ។