លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រជុំ និងជួបសម្ដែងការគួរសមជាមួយ អនុគណៈកម្មការកីឡាវាយសីគណៈមេធាវី
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រជុំ និងជួបសម្ដែងការគួរសមជាមួយ អនុគណៈកម្មការកីឡាវាយសីគណៈមេធាវី
នាព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រជុំ និងជួបសម្ដែងការគួរសមជាមួយ អនុគណៈកម្មការកីឡាវាយសីគណៈមេធាវី។ កិច្ចប្រជុំមានរបៀបវារៈដូចខាងក្រោម៖ ១.បង្ហាញសមាជិកសមាជិកាអនុគណៈកម្មាការកីឡាវាយសីគណៈមេធាវីដែលទេីបត្រូវបានកែសម្រួល ២.រាយការណ៍ពីសកម្មភាពរបស់អនុគណៈកម្មការកីឡាវាយសីគណៈមេធាវីកន្លងមក នៅក្នុងឱកាសនោះ លោកប្រធានគណៈមេធាវី ក៏បានផ្តល់ការណែនាំពាក់ព័ន្ធនឹងការរៀបចំការប្រកួតមិត្តភាពនិងការប្រកួតពានរង្វាន់គណៈមេធាវី សម្រាប់ការប្រកួត នាពេលខាងមុខ ផងដែរ។