លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិក អ.ដ.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១០ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិក អ.ដ.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១០ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)


នាថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិក អ.ដ.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១០ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកនៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ​ អ.ដ.ក.។ កិច្ចប្រជុំនេះ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន​ ២​ គឺ៖ ទី១-​ វឌ្ឍនភាពការងារដោះស្រាយវិវាទជូនប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ដែលសម្រេចបាននៅចន្លោះកិច្ចប្រជុំលេីកទី៩ និងលើកទី១០ នៃ អ.ដ.ក.។ ទី២-​ វឌ្ឍនភាពនៃការរៀបចំគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល។ ផ្អែកតាមរយ:កិច្ចប្រជុំ​នេះ​ អ.ដ.ក.​ បានវាយតម្លៃខ្ពស់លេីវឌ្ឍនភាពការងាររបស់​ អ.ដ.ក.​ និងបានឯកភាពជាគោលការណ៍លេីការរៀបចំគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋ​នៅតំបន់ជនជាតិដេីមភាគតិច​ និងតំបន់ដាច់ស្រយាល​ តាមរយៈ​ការបង្កេីតឱ្យមាននូវការិយាល័យ​តំណាង​ អ.ដ.ក.​ នៅតាមបណ្តាខេត្តចំនួន​ ៤​ នៅភូមិភាគឦសាន ដែលគម្រោងនេះ គ្រោងនឹងប្រកាសដាក់ឱ្យអនុវត្តនាពេល​ឆាប់ៗ​ ខាងមុខនេះ។

C1 495599527 1218373403415212 118031896005680372 n

C2 495286359 1218373443415208 8989038094548408200 n

C3 495196408 1218373410081878 8806787415519173750 n

C4 495647317 1218373486748537 8477321833164099369 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top