កិច្ចប្រជុំលើកទី៥ នៃក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
កិច្ចប្រជុំលើកទី៥ នៃក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹក ថ្ងៃអង្គារ ១០កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំលើកទី៥ លើការផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី) ដោយមានលោកមេធាវី អ៊ីវ ប៉ូលី ប្រធានក្រុមការងារ ជាអ្នកដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំ។ កិច្ចប្រជុំនាពេលនេះ ជាការបន្តកិច្ចពិភាក្សាលើការផ្តល់ធាតុចូលចំពោះបទប្បញ្ញត្តិ នៅក្នុងជំពូកទី៣ ការចុះបញ្ជីបន្ត ផ្នែកទី២ អនុផ្នែកទី១ ការចុះបញ្ជីតាមពាក្យស្នើសុំចុះបញ្ជី នៃសេចក្តីព្រាងច្បាប់ភូមិបាល ចាប់ពីមាត្រា ១៦៨ ដល់មាត្រា ១៧៥ ទទួលបន្ទុកក្នុងការធ្វើបទបង្ហាញដោយលោកមេធាវី អ៊ីវ ប៉ូលី។