លោកមេធាវី ស្រ៊ុន ធីរិទ្ធ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ចប់បេសកកម្មដោយជោគជ័យ នៅប្រទេសឥណ្ឌា

លោកមេធាវី ស្រ៊ុន ធីរិទ្ធ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ចប់បេសកកម្មដោយជោគជ័យ នៅប្រទេសឥណ្ឌា


តាមការចាត់តាំងពីលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះ លោកមេធាវី ស្រ៊ុន ធីរិទ្ធ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ចប់បេសកកម្មរយៈពេល៤ថ្ងៃ ក្នុងកិច្ចប្រជុំកំពូលលើកទី៣៥ នៃថ្នាក់ដឹកនាំគណៈមេធាវីអាស៊ី(35th POLA Summit 2025) នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។ គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំក្នុងគោលបំណងឱ្យមានការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ផ្នែកច្បាប់រវាងគ្នាទៅវិញទៅមក។ ដោយឡែក កិច្ចប្រជុំកំពូលលើកទី៣៥ នេះ ផ្តោតសំខាន់លើការបង្ហាញអំពី ច្បាប់ទន់ (Soft Laws) ច្បាប់រឹង (Hard Laws) សិទ្ធិមនុស្ស, AI, បរិយាបន្ន និងការបង្កើតច្បាប់ដែលមានការចូលរួមពីវាគ្មិនកិត្តិយសជាច្រើនរូប ធ្វើការជជែកពិភាក្សាជុំវិញប្រធានបទនេះ។ ជាចុងក្រោយកិច្ចប្រជុំ ក៏បានសម្រេចយកគណៈមេធាវីឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ POLA នាឆ្នាំ២០២៦ផងដែរ។ បន្ថែមពីនេះទៅទៀត លោកមេធាវី ស៊្រុន ធីរិទ្ធ ក៏បានជួបពិភាក្សាក្រៅផ្លូវការជាមួយគណៈមេធាវីមកពីបណ្តាប្រទេសដទៃទៀត អំពីវិជ្ជាជីវៈមេធាវីនៅកម្ពុជា និងចូលរួមសន្និសីទស្តីពីនីតិរដ្ឋផងដែរ។

E1 542696026 1312501634002388 8327146885795502842 n

E2 541664723 1312501647335720 4638966054229139540 n

E3 541437551 1312501737335711 2040995567664656742 n

E4 541467622 1312501740669044 7851380319050382014 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top