លោកមេធាវី គីម សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈមេធាវី បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើរបាយការណ៍ និងការសិក្សាវាយតម្លៃពាក់ព័ន្ធគ្រឿងកិត្តិយសគណៈមេធាវី
លោកមេធាវី គីម សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈមេធាវី បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើរបាយការណ៍ និងការសិក្សាវាយតម្លៃពាក់ព័ន្ធគ្រឿងកិត្តិយសគណៈមេធាវី
នារសៀល ថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ លោកមេធាវី គីម សុជាតិ អគ្គលេខាធិការ និងជាតំណាងរបស់ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយការណ៍ និងការសិក្សាវាយតម្លៃ លើលក្ខខណ្ឌនានា ពាក់ព័ន្ធនឹងរឿងកិត្តិយសគណៈមេធាវី សម្រាប់ដាក់ជូនគណៈកម្មការគ្រឿងកិត្តិយសគណៈមេធាវីពិនិត្យ ដើម្បីដាក់ជូនក្រុមប្រឹក្សាគណៈមេធាវី ពិនិត្យ និងសម្រេចនាពេលខាងមុខ ។ កិច្ចប្រជុំនេះក៏មាន ការរអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីប្រធាន និង អនុប្រធាននាយកដ្ឋានចំណុះឱ្យអគ្គលេខាធិការដ្ឋានគណៈមេធាវី ។ ចុងបញ្ចប់អង្គប្រជុំ បានសម្រេចបែងចែកភារកិច្ចមួយចំនួនជូននាយកដ្ឋានជំនាញ ដើម្បីជួយលើកិច្ចការនេះ ឱ្យមានប្រសិទ្ធភាពនិងឆាប់រហ័ស។