លោកមេធាវី គីម សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈមេធាវី បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិនិត្យនិងពិភាក្សាលើថវិកាសម្រាប់គម្រោងផ្តល់ជំនួយផ្នែកច្បាប់ជូនជនក្រីក្រ របស់គណៈមេធាវី
លោកមេធាវី គីម សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈមេធាវី បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិនិត្យនិងពិភាក្សាលើថវិកាសម្រាប់គម្រោងផ្តល់ជំនួយផ្នែកច្បាប់ជូនជនក្រីក្រ របស់គណៈមេធាវី
នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោកមេធាវី គីម សុជាតិ អគ្គលេខាធិការ និងជាតំណាងរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាលើថវិកាសម្រាប់គម្រោងផ្តល់ជំនួយផ្នែកច្បាប់ជូនជនក្រីក្រ របស់គណៈមេធាវី នៅទីស្នាក់ការគណៈមេធាវី ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី នាយកដ្ឋានការពារក្តីជូនជនក្រីក្រ,នាយកដ្ឋាន គណនេយ្យ និងហិរញ្ញវត្ថុ និងនាយកដ្ឋានអធិការកិច្ច នៃគណៈមេធាវី ។ គួរបញ្ជាក់ផងដែរថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលថវិកាសម្រាប់ជួយការពារក្តីជូនជនក្រីក្រ តាមរយៈកិច្ចសហការជាមួយក្រសួងយុត្តិធម៌ និង គម្រោងការពារក្តីជូនជនក្រីក្រជាស្ត្រី និងក្មេងស្រីរងគ្រោះដោយអំពើហិង្សា តាមរយៈក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៃក្រសួងកិច្ចការនារី សម្រាប់ផ្តល់សេវាជំនួយផ្នែកច្បាប់ជូនដល់ជនក្រីក្រ ស្រ្តីរងគ្រោះ និងក្មេងស្រីទូទាំងប្រទេស។