លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រភិភូបានអញ្ជើញចូលរួមសន្និសីទអន្តរជាតិស្តីពីវិជ្ជាជីវៈមេធាវី ក្រោមកិច្ចសហការជាមួយអាស៊ានប្រចាំឆ្នាំ២០២៥ក្រោមប្រធានបទ”សហប្រតិបត្តិការជាមួយអាស៊ានដើម្បីកសាងវាសនារួម” នៅទីក្រុងណាន់នីង ខេត្តគ័ង
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រភិភូបានអញ្ជើញចូលរួមសន្និសីទអន្តរជាតិស្តីពីវិជ្ជាជីវៈមេធាវី ក្រោមកិច្ចសហការជាមួយអាស៊ានប្រចាំឆ្នាំ២០២៥ក្រោមប្រធានបទ”សហប្រតិបត្តិការជាមួយអាស៊ានដើម្បីកសាងវាសនារួម” នៅទីក្រុងណាន់នីង ខេត្តគ័ងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន
ចាប់ពីព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ដល់ថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ - ១៩ ខែកញ្ញា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រភិភូបានអញ្ជើញចូលរួមសន្និសីទអន្តរជាតិស្តីពីវិជ្ជាជីវៈមេធាវី ក្រោមកិច្ចសហការជាមួយអាស៊ានប្រចាំឆ្នាំ២០២៥ (2025 International Legal Practice Conference-Cooperating with ASEAN)ក្រោមប្រធានបទ”សហប្រតិបត្តិការជាមួយអាស៊ានដើម្បីកសាងវាសនារួម” (Cooperating with ASEAN, Shaping the Future Together) នៅទីក្រុងណាន់នីង ខេត្តគ័ងស៊ីនៃសាធារណៈរដ្ឋប្រជាមានិតចិន។ នៅថ្ងៃទី១៨ ខែកញ្ញា លោកប្រធាន បានអញ្ជើញចូលរួមកិច្ចសន្ទនាស្តីពីដំណើរការនិងការគ្រប់គ្រងវិជ្ជាជីវៈមេធាវី ក្រោមការសម្របសម្រួលរបស់អនុប្រធានមន្ទីរយុត្តិធម៌នៃខេត្តគ័ងស៊ី(Deputy Director of the Guangxi Department of Justice) នៅទីស្នាក់ការគណៈមេធាវីគ័ងស៊ី (Guangxi Lawyers Association) ជាមួយនឹងថ្នាក់ដឹកនាំនៃគណៈមេធាវីនានា ដែលអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិខាងលើ មានជាអាទិ៍សហព័ន្ធគណៈមេធាវីវៀតណាម គណៈមេធាវីម៉ាឡេស៊ី គណៈមេធាវីម៉ាកាវ គណៈមេធាវីហុងកុង គណៈមេធាវីប្រ៊ុយណេ គណៈមេធាវីគ័ងស៊ី គណៈមេធាវីសឹង្ហបុរី និងគណៈមេធាវីឥណ្ឌូនេស៊ីជាដើម។ ក្នុងឱកាសនោះ លោកមេធាវី សាំង វណ្ណៈ បានជម្រាបជូនអង្គប្រជុំអំពីក្របខណ្ឌច្បាប់ វឌ្ឍនភាពនៃវិជ្ជាជីវៈមេធាវីនៅកម្ពុជា ការចូលរួមនៅក្នុងដំណើរការកំណែទម្រង់ច្បាប់ ប្រព័ន្ធយុត្តិធម៌ ការពង្រឹងនូវការអនុវត្តច្បាប់ និងនីតិរដ្ឋនៅកម្ពុជា ជាពិសេសមានការចែករំលែក និងកិច្ចសហការល្អជាមួយក្រសួង-ស្ថាប័ននានា ក្នុងការលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌(Access to Justice) និងការផ្តល់ជំនួយផ្លូវច្បាប់ជាដើម។ ដោយឡែកនៅថ្ងៃទី១៩ ខែកញ្ញា លោកប្រធាន និងប្រតិភូអន្តរជាតិទាំងអស់ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីបើកសន្និសីទស្តីពីវិជ្ជាជីវៈមេធាវីខាងលើ ដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌលពិព័រណ៍និងសន្តិសីទអន្តរជាតិណាន់នីង(Nanning International Convention and Exhibition Center)។ ក្នុងសន្និសីទនោះ មានការចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងវិជ្ជាជីវៈមេធាវី សេវាកម្មច្បាប់/មេធាវីក្នុងវិស័យជាច្រើន ដូចជាការវិនិយោគអាស៊ាន ពាណិជ្ជកម្មអន្តរជាតិ កម្មសិទ្ធិបញ្ញា ដំណោះស្រាយជម្លោះនៃផ្លូវសមុទ្រអន្តរជាតិ ការអនុវត្តវិជ្ជាជីវៈមេធាវីអន្តរជាតិក្នុងយុគសម័យអេអាយ(AI in International Legal Service Practice) និងលំហូរពាណិជ្ជកម្មអន្តរជាតិឆ្លងកាត់ព្រំដែនជាដើម ។ សូមបញ្ជាក់ផងដែរថា តាមការគ្រោងទុក លោកមេធាវី សាំង វណ្ណៈ និងគណៈប្រតិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងត្រឡប់មកមាតុប្រទេសវិញនៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ៕