លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រភិភូនិវត្តមកដល់មាតុភូមិ ប្រកបដោយសុខសុវត្ថិភាព បន្ទាប់ពីបានចូលរួមសន្និសីទអន្តរជាតិស្តីពីវិជ្ជាជីវៈមេធាវី ក្រោមកិច្ចសហការជាមួយអាស៊ានប្រចាំឆ្នាំ២០២៥ រយៈពេល២ថ្ងៃដោយជោគជ័យ នៅទីក្រុង...

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រភិភូនិវត្តមកដល់មាតុភូមិ ប្រកបដោយសុខសុវត្ថិភាព បន្ទាប់ពីបានចូលរួមសន្និសីទអន្តរជាតិស្តីពីវិជ្ជាជីវៈមេធាវី ក្រោមកិច្ចសហការជាមួយអាស៊ានប្រចាំឆ្នាំ២០២៥ រយៈពេល២ថ្ងៃដោយជោគជ័យ នៅទីក្រុងណាន់នីង ខេត្តគ័ងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន


នារសៀលថ្ងៃសៅរ៍ ១៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រភិភូនិវត្តមកដល់មាតុភូមិ ប្រកបដោយសុខសុវត្ថិភាព បន្ទាប់ពីបានចូលរួមសន្និសីទអន្តរជាតិស្តីពីវិជ្ជាជីវៈមេធាវី ក្រោមកិច្ចសហការជាមួយអាស៊ានប្រចាំឆ្នាំ២០២៥(2025 International Legal Practice Conference-Cooperating with ASEAN) ក្រោមប្រធានបទ«សហប្រតិបត្តិការជាមួយអាស៊ានដើម្បីកសាងវាសនារួម» (Cooperating with ASEAN, Shaping the Future Together) នៅទីក្រុងណាន់នីង ខេត្តគ័ងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន ដោយទទួលបាននូវលទ្ធផលជាផ្លែផ្កាក្នុងរយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី១៨ និងទី១៩ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ។ សូមបញ្ជាក់ផងដែរថា សន្និសីទរយៈពេល២ថ្ងៃនៅប្រទេសចិននេះ គណៈប្រតិភូកម្ពុជា និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗ បានធ្វើការចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងវិជ្ជាជីវៈមេធាវី សេវាកម្មច្បាប់/មេធាវីក្នុងវិស័យជាច្រើន ដូចជាការវិនិយោគអាស៊ាន ពាណិជ្ចកម្មអន្តរជាតិ កម្មសិទ្ធិបញ្ញា ដំណោះស្រាយជម្លោះនៃផ្លូវសមុទ្រអន្តរជាតិ ការអនុវត្តវិជ្ជាជីវៈមេធាវីអន្តរជាតិក្នុងយុគសម័យអេអាយ(AI in International Legal Service Practice) និងលំហូរពាណិជ្ជកម្មអន្តរជាតិឆ្លងកាត់ព្រំដែនផងដែរ៕

D1 549136755 1325823129336905 7691918576012582963 n

D2 550889353 1325823036003581 7912080299747851773 n

D3 548575085 1325823119336906 3532342112815690175 n

D4 548629593 1325823136003571 7392396649996703550 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top