កិច្ចប្រជុំលើកទី១០ នៃក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

កិច្ចប្រជុំលើកទី១០ នៃក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នាព្រឹក ថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំលើកទី១០ លើការផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី) ដោយមានលោកមេធាវី អ៉ីវ ប៉ូលី ប្រធានក្រុមការងារ ជាអ្នកដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំ។ កិច្ចប្រជុំនាពេលនេះ ផ្តោតសំខាន់លើការផ្តល់ធាតុចូលលើបទប្បញ្ញត្តិដូចខាងក្រោម៖ *ជំពូកទី៣ ការចុះបញ្ជីបន្ត ផ្នែកទី២ នីតិវិធីនៃការចុះបញ្ជីបន្ត អនុផ្នែកទី១ ការចុះបញ្ជីតាមពាក្យសុំ កថាភាគទី៦ ការចុះបញ្ជីចំណែកឯកជននៃសហកម្មសិទ្ធិ នៃសេចក្តីព្រាងច្បាប់ភូមិបាល ទទួលបន្ទុកក្នុងការធ្វើបទបង្ហាញដោយលោកមេធាវី លឹម វាសនា។ *ជំពូកទី៣ ការចុះបញ្ជីបន្ត ផ្នែកទី៣ បែបបទនៃការចុះបញ្ជីបន្ត នៃសេចក្តីព្រាងច្បាប់ភូមិបាល ទទួលបន្ទុកក្នុងការធ្វើបទបង្ហាញដោយលោក ស៊ិន ច័ន្ទផល្គុន។

S1 585890503 1377927647459786 2180307609151127378 n

S2 582010901 1377927680793116 6145778658309317068 n

S3 584592006 1377927727459778 1186243502719714822 n

S4 584744615 1377927780793106 9180533957996855010 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top