លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី ហៀង មករា និងលោកមេធាវី សាន សុភ័ក្រ ចូលរួម «កម្មវិធីបើកសម្ពោធវេទិកា ស្តីពីការផ្លាស់ប្តូរ បទពិសោធន៍គ្នាទៅវិញទៅមក និងសហប្រតិបត្តិការជាមួយគ្នា ដោយផ្អែកលើយន្តការ នៃការសម្របសម្រួលសេ

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី ហៀង មករា និងលោកមេធាវី សាន សុភ័ក្រ ចូលរួម «កម្មវិធីបើកសម្ពោធវេទិកា ស្តីពីការផ្លាស់ប្តូរ បទពិសោធន៍គ្នាទៅវិញទៅមក និងសហប្រតិបត្តិការជាមួយគ្នា ដោយផ្អែកលើយន្តការ នៃការសម្របសម្រួលសេវាផ្នែកច្បាប់របស់បណ្តាប្រទេសនៃអាងទន្លេមេគង្គឡានឆាង »


នារសៀលថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី ហៀង មករា និងលោកមេធាវី សាន សុភ័ក្រ ចូលរួម « កម្មវិធីបើកសម្ពោធវេទិកាស្តីពី ការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងសហប្រតិបត្តិការជាមួយគ្នា ដោយផ្អែកលើយន្តការ នៃការសម្របសម្រួលសេវាផ្នែកច្បាប់របស់បណ្តាប្រទេសនៃអាងទន្លេមេគង្គឡានឆាង» (Launching Ceremony of the Lancang-Mekong River Basin Legal Service Coordination Mechanism and Cooperation & Exchange Forum) ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុង ឃុនមីង (Kunming) នៃខេត្ត យូណាន (Yunnan) សាធារណៈរដ្ឋប្រជាមានិតចិន។ ការអញ្ជើញចូលរួមនៃប្រតិភូរបស់គណៈមេធាវីខាងលើនេះ គឺជាការឆ្លើយតបទៅនឹងសំណើ និងការអញ្ជើញរបស់មជ្ឈមណ្ឌលសេវាច្បាប់ឃុនមីងភាគខាងត្បូង និងអាស៊ីអាគ្នេយ៍ (Kunming South and Southeast Asia Legal Services Center)។ វេទិកានេះនឹងមានការផ្លាស់ប្តូរបទពិសោធន៍ គ្នាទៅវិញទៅមក និងជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា ឈរលើយន្តការនៃការសម្របសម្រួលវិវាទពាណិជ្ជកម្ម និងកាលានុវត្តភាពនៃកិច្ចសហការគ្នាក្នុងវិស័យច្បាប់នៃបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងខេត្តយូណាន ជាពិសេសបទពិសោធន៍នៃការគ្រប់គ្រងការិយាល័យមេធាវីជាដើម។ សូមបញ្ជាក់ផងដែរថា ក្នុងវេទិកានេះ មានប្រតិភូដែលអញ្ជើញមកពីស្ថាប័នវិជ្ជាជីវៈមេធាវីនៃបណ្តាប្រទេសអាងទន្លេមេគង្គឡានឆាងដូចជា៖ ប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម និងស្ថាប័នតុលាការនៃសាធារណៈរដ្ឋប្រជាមានិតចិន ព្រមទាំងប្រទេសនៃតំណាងអាស៊ីផងដែរ។

T1 584884139 1378778237374727 1607910296984204819 n

T2 583904129 1378778294041388 6053051908599668484 n

T3 585883571 1378778340708050 5227089431559628729 n

T4 586033617 1378778390708045 6442243874101705166 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top