កិច្ចប្រជុំអំពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងនិយ័តករបរធនបាលកិច្ច

កិច្ចប្រជុំអំពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងនិយ័តករបរធនបាលកិច្ច


នាព្រឹក ថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានិងនិយ័តករបរធនបាលកិច្ចបានរៀបចំកិច្ចប្រជុំអំពីកិច្ចសហប្រតិបតិ្តការក្នុងអនុវត្តអនុស្សរណៈនៃការយោគយល់រវាងស្ថាប័នទាំងពីរ ក្រោមអធិបតីភាពលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃស្ថាប័នទាំងពីរ។ ជាលទ្ធផល អង្គប្រជុំបានឯកភាពគ្នាទៅលើចំណុចដូចខាងក្រោម៖ ១. រៀបចំឱ្យមានការបណ្តុះបណ្តាលនិងការផ្សព្វផ្សាយច្បាប់និងបទដ្ឋានគតិយុត្តទាក់ទងនឹងបរធនបាលកិច្ច ដោយក្រុមការងារបច្ចេកទេសនឹងកំណត់នូវកាលបរិច្ឆេទ និងប្រធានបទជាក់លាក់ សម្រាប់ការអនុវត្តក្នុងឆ្នាំនីមួយៗ ២. បញ្ជ្រាបអំពីការប្រកបវិជ្ជាជីវៈមេធាវីក្នុងវិស័យបរធនបាលកិច្ច ៣. បង្ហាញអំពីជំហរគាំទ្រគ្នាទៅវិញទៅមកក្នុងការផ្សព្វផ្សាយច្បាប់និងបទដ្ឋានគតិយុត្តទាក់ទងនឹងបរធនបាលកិច្ច ព្រមទាំងពង្រីកទីផ្សារការងាររបស់មេធាវីក្នុងវិស័យបរធនបាលកិច្ច ៤. លើកឡើងបញ្ហាប្រឈមនានាកំពុងជួបប្រទះ និងដំណោះស្រាយ ៥. ពិនិត្យលទ្ធភាពក្នុងការកែសម្រួលអនុស្សរណៈនៃការយោគយល់រវាងស្ថាប័នទាំងពីរ ដោយបង្កើនទំហំនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ៦. ពិនិត្យលទ្ធភាពនៃការបញ្ចូលមុខវិជ្ជាសិក្សាពាក់ព័ន្ធនឹងបរធនបាលកិច្ចក្នុងការបណ្តុះបណ្តាលសិស្សមេធាវី ដោយមានជំនួយបច្ចេកទេសពីនិយ័តករបរធនបាលកិច្ច ៧. ពិនិត្យលទ្ធភាពក្នុងការអនុញ្ញាតឱ្យសមាជិកគណៈមេធាវីចូលរួមវគ្គបណ្តុះបណ្តាលគុណវុឌ្ឍិដែលរៀបចំដោយនិយ័តករបរធនបាលកិច្ច និងវគ្គបណ្តុះបណ្តាលដែលរៀបចំដោយដៃគូសហការផ្សេងទៀតរបស់និយ័តករបរធនបាលកិច្ចដោយឥតគិតថ្លៃ

M1 597735408 1397483922170825 945086801670850081 n

M2 595259576 1397484032170814 6239576332489074763 n

M3 597148481 1397484138837470 4270681514835730259 n

M4 597317030 1397484075504143 4870609294937906282 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top