គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកសម្ភារៈ និងថវិកាទៅប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីចាត់ចែងជូនវីរកងទ័ព និងជនភៀសសឹក

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកសម្ភារៈ និងថវិកាទៅប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីចាត់ចែងជូនវីរកងទ័ព និងជនភៀសសឹក


នារសៀលថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំសមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំ និងបុគ្គលិកគណៈមេធាវី នាំយកសម្ភារៈនិងថវិកាដែលជាការចូលរួមចំណែករបស់សមាជិក សមាជិកាគណៈមេធាវី ក្នុងស្មារតីគាំទ្រនិងលើកទឹកចិត្តដល់កងទ័ពជួរមុខ ទៅប្រគល់ជូនឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅសាលាខេត្តបាត់ដំបង។ សម្ភារៈដែលបានប្រគល់ជូន មានដូចជា៖ អំបុកស្រូវថ្មី អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ម៉ុង ភួយ តង់ប៉ារ៉ា អង្រឹង កន្ទេល ភេសជ្ជៈ ទឹកសុទ្ធម៉ាកKAIIA ទឹកសុទ្ធម៉ាក V-C+ACTIVE និងថវិកាមួយចំនួន។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់លោកប្រធាន ក៏ដូចជាសមាជិក សមាជិកា នៃគណៈមេធាវីទាំងអស់ ដែលបានចំណាយពេលវេលា និងនាំយកសម្ភារៈនិងថវិកាមកប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង សម្រាប់ចាត់ចែងតាមតម្រូវការចាំបាច់របស់ខេត្តក្នុងគ្រាដ៏លំបាកនេះ។ បន្ទាប់ពីប្រគល់សម្ភារៈនិងថវិកាជូនរដ្ឋបាលខេត្តបាត់ដំបងរួចមក លោកប្រធាន និងក្រុមការងារ ក៏បានអញ្ជើញអុជធូបបួងសួងម្ចាស់ទឹកម្ចាស់ដី លោកតាដំបងគ្រញូង សុំសេចក្តីសុខសេចក្តីចម្រើន និងសូមឱ្យវីរកងទ័ពកម្ពុជា ឈ្នះអស់ខ្មាំងសត្រូវ ។

N1 599830527 1398051315447419 1171814173017269393 n

N2 597859613 1398051682114049 5341869830595576081 n

N3 597395145 1398052242113993 6167063574913604528 n

N4 597395677 1398051592114058 3208381819337993538 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top