កិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងធនាគារជាតិនៃកម្ពុជានិងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

កិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងធនាគារជាតិនៃកម្ពុជានិងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នាព្រឹក ថ្ងៃអង្គារ ៤កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងធនាគារជាតិនៃកម្ពុជានិងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី និងសមាជិកក្រុមការងារចំពោះកិច្ច។ ក្រុមការងារចំពោះកិច្ចនេះ ត្រូវបានបង្កើតឡើងក្នុងគោលដៅអនុវត្តខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់រវាងធនាគារជាតិនៃកម្ពុជា និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយឆ្លៀតក្នុងឱកាសនេះ លោកប្រធានបានបង្ហាញទៅកាន់ក្រុមការងារអំពីគោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់រវាងស្ថាប័នទាំងពីរ គឺបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងបទប្បញ្ញតិ្តក្នុងវិស័យធនាគារ និង/ឬកំណត់ពីការពង្រឹងនិងពង្រីកវិសាលភាពនៃការបណ្តុះបណ្តាល ព្រមទាំងការផ្សព្វផ្សាយច្បាប់ផ្នែករដ្ឋប្បវេណី ព្រមទាំងច្បាប់និងបទប្បញ្ញតិ្តនានាដែលពាក់ព័ន្ធនឹងវិស័យធនាគារ ដើម្បីធានាឱ្យបាននូវសង្គតិភាព និងប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់។ ក្នុងន័យនេះ លោកប្រធានជម្រុញឱ្យក្រុមការងារចំពោះកិច្ច ដាក់ចេញនូវផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦ ខាងមុខនេះ ឱ្យបានឆ្លើយតបនឹងគោលបំណងនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ បន្ទាប់ពីបញ្ចប់នូវកិច្ចប្រជុំប្រកាសសមាសភាពនេះ ក្រុមការងារចំពោះកិច្ចក៏បានជជែកពិភាក្សាលើផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦ផងដែរ ដោយក្នុងនោះបានកំណត់នូវគោលដៅអាទិភាពចំនួន ៤គឺ៖

១. រៀបចំកិច្ចប្រជុំជាប្រចាំ ក្នុងគោលដៅផ្តល់យោបល់ជាធាតុចូលលើបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យធនាគារ

២. រៀបចំសិក្ខាសាលារួមគ្នារវាងស្ថាប័នទាំងពីរ

៣. បើកឱ្យមានកិច្ចពិភាក្សាអំពីបញ្ហាប្រឈមក្នុងការអនុវត្តវិជ្ជាជីវៈមេធាវីនៅក្នុងវិស័យធនាគារ

៤. ចូលរួមកិច្ចប្រជុំផ្សេងៗដែលពាក់ព័ន្ធ

 

V1 602380434 1406017904650760 3793702748085618082 n

V2 605571198 1406017861317431 4177790603859233603 n

V3 605067370 1406017951317422 31583417427645715 n

V4 601403364 1406017984650752 3490773606247763311 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top