គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលអំណោយពី ក្រុមមេធាវី អិល អាយ អិម

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលអំណោយពី ក្រុមមេធាវី អិល អាយ អិម


នាព្រឹក ថ្ងៃចន្ទ ៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលអំណោយពី ក្រុមមេធាវី អិល អាយ អិម រួមមានដូចជា អង្ករ ១,០០០ គីឡូ ទឹកសុទ្ធ ៥០ កេស ទឹកត្រី ១២០ ដប ទឹកស៊ីអុីវ ១២០ ដប ប៊ីចេង ៥០ កញ្ចប់ និងនំកូនតោ ១០ កេស។ លោកប្រធានបានថ្លែងអំណរគុណដល់ លោកស្រីមេធាវី កង លាប ប្រធានក្រុមមេធាវី អិល អាយ អិម និងក្រុមការងារដែលបានផ្ដល់នូវអំណោយខាងលើជូនដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាត់ចែងជួយដល់កងទ័ព ក៍ដូចជាពលរដ្ឋភៀសសឹក នៅក្នុងគ្រាលំបាកនេះ។ លោកប្រធានបានជូនពរ លោកស្រីមេធាវី កង លាប ប្រធានក្រុមមេធាវី អិល អាយ អិម និងក្រុមការងារ សូមឱ្យជួបប្រទះតែសេចក្តីសុខ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។

U1 602356090 1405752248010659 5800139450170567079 n

U2 601963191 1405752288010655 5435179977584816044 n

U3 600312848 1405752344677316 2094312377701718834 n

U4 602348443 1405752411343976 6666295086765557000 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top