គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលអំណោយពីការិយាល័យមេធាវី អេច អេស អិន និងសហការី

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលអំណោយពីការិយាល័យមេធាវី អេច អេស អិន និងសហការី


នាព្រឹក ថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលអំណោយពីការិយាល័យមេធាវី អេច អេស អិន និងសហការី នូវសាប៊ូដុសខ្លួនចំនួន ១០ កេស និងសាប៊ូកក់សក់ចំនួន ១០ កេស។ លោកប្រធានបានថ្លែងអំណរគុណការិយាល័យមេធាវី អេច អេស អិន និងសហការី ដែលបានផ្ដល់នូវអំណោយខាងលើជូនដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាត់ចែងជួយដល់កងទ័ព ក៍ដូចជាពលរដ្ឋភៀសសឹក នៅក្នុងគ្រាលំបាកនេះ។ លោកប្រធានបានជូនពរ ការិយាល័យមេធាវី អេច អេស អិន និងសហការី សូមឱ្យជួបប្រទះតែសេចក្តីសុខ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។

F1 606310284 1408084004444150 1371249328161176240 n

F2 604811057 1408084007777483 7588768313993711177 n

F3 603048470 1408084044444146 7747483763283664515 n

F4 605769143 1408084054444145 6106813374198347438 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top