ការប្រគល់តាវកាលិកសម្រាប់មេធាវីទទួលមរណភាព និងការដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកមេធាវី រស់ សុជាតិ អត្តលេខ 1909

[English Below]

ការប្រគល់តាវកាលិកសម្រាប់មេធាវីទទួលមរណភាព និងការដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកមេធាវី រស់ សុជាតិ អត្តលេខ 1909


នារសៀល ថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី សួង សុភា ប្រធានប្រតិភូគណៈមេធាវីប្រចាំខេត្តសៀមរាប ទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកមេធាវី រស់ សុជាតិ អត្តលេខ ១៩០៩។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកមេធាវី បាននាំយកសារលិខិតរំលែកមរណទុក្ខរបស់លោកប្រធាន និងតាវកាលិកសម្រាប់មេធាវីទទួលមរណភាព ចំនួន ៤ ០០០ ០០០ (បួនលាន)រៀល សម្រាប់ចូលបច្ច័យក្នុងពិធីបុណ្យដែលប្រារព្ធធ្វើវត្តប្រាសាទឥន្ទ្រា ហៅវត្តគោកប៉ាទ្រី ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។


The Handing over of Funeral Support Allowance and Floral Tribute in Honor of the Late Attorney ROUS Socheat, ID No. 1909


On the afternoon of Thursday, 5th February 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia, assigned Attorney SOURNG Sophea, Head of the Siem Reap Provincial Delegation of the Bar Association, to present a floral tribute in honor of the late Attorney ROUS Socheat, ID No. 1909. On this solemn and sorrowful occasion, the delegation conveyed a letter of condolence from the President of the Bar, together with a funeral support allowance in the amount of 4,000,000 (four million) riels, to contribute to the funeral ceremony held at Prasat Indra Pagoda (also known as Kok Patrei Pagoda), located in Kruos Village, Sangkat Svay Dangkum, Siem Reap City, Siem Reap Province.

K1 627635859 1442096544376229 553095176761180621 n

K2 625875548 1442096541042896 6414404208269691670 n

K3 628444986 1442096561042894 6997032581574089037 n

K4 627748143 1442096574376226 1992544108928830850 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top