កិច្ចប្រជុំអំពីការអភិវឌ្ឍគេហទំព័រនិងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (លើកទី៣)
កិច្ចប្រជុំអំពីការអភិវឌ្ឍគេហទំព័រនិងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (លើកទី៣)
នាព្រឹក ថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលមាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ ជាសេនាធិការ បានរៀបចំកិច្ចប្រជុំអំពីការអភិវឌ្ឍគេហទំព័រនិងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកស្រីមេធាវី ទេព បូផល ប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ និងមានការចូលរួមពីអនុប្រធាន និងបុគ្គលិក របស់នាយកដ្ឋានព្រមទាំងអ្នកជំនាញ។ កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធអនឡាញ ក្នុងគោលដៅពិនិត្យអំពីវឌ្ឍនភាពនៃការងារផ្តោតសំខាន់លើទំព័រដើមនៃគេហទំព័រនិងកម្មវិធីទូរស័ព្ទ (Website & Mobile App)។ នៅក្នុងកិច្ចប្រជុំនេះ ក្រុមការងារជំនាញបានបង្ហាញអំពីចំណុចដែលត្រូវបានបញ្ចូលនៅក្នុងទំព័រដើម ក៏ដូចជារបៀបនៅក្នុងការបង្ហាញព័ត៌មាន និងទទួលបានមតិកែសម្រួលទៅលើទម្រង់នៃការរចនានេះពីនាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ។ គួរបញ្ជាក់ផងដែរថា ចំពោះកម្មវិធីទូរស័ព្ទ យើងបានធ្វើការបែងចែកជា២មុខងារ ទី១ សម្រាប់អ្នកប្រើប្រាស់ដែលជាមេធាវី និងទី២ សម្រាប់អ្នកប្រើប្រាស់ដែលជាសាធារណជន។ ការប្រជុំអំពីវឌ្ឍនភាពកិច្ចការងារនេះនឹងត្រូវធ្វើឡើងជាប្រចាំ ដើម្បីឱ្យការធ្វើបន្ទាន់សម័យនេះសម្រេចទៅតាមផែនការដែលបានកំណត់។
Meeting on the Development of the BAKC Website and Mobile Application (3rd Meeting)
On the morning of Friday, 6th February 2026, the Bar Association of the Kingdom of Cambodia (BAKC), through the Department of Research, Publication, and Dessemination as the coordinating unit, organized the third meeting on the development of the BAKC Website and Mobile App. The meeting was led by Attorney TEP Bophal, Director of the Department of Research, Publication, and Dessemination, with the participation of the department’s Deputy Director, Staff Members, and Technical Experts. The meeting was conducted online, with the objective of reviewing work progress, particularly focusing on the homepage of the website and mobile application. During the meeting, the technical team presented the content to be included on the homepage, the methods of information display, and received feedback and suggestions from the Department of Research, Publication, and Dessemination regarding the design format. It was also noted that the mobile application will be developed with two user functions: (1) for lawyers and (2) for the general public. Regular progress meetings will continue to be held to ensure that the modernization process is implemented in accordance with the established plan.




Facebook
LinkIn
Twitter
RSS
Google+