កិច្ចប្រជុំអំពីការអភិវឌ្ឍគេហទំព័រនិងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (លើកទី៤)

[English Below]

កិច្ចប្រជុំអំពីការអភិវឌ្ឍគេហទំព័រនិងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (លើកទី៤)


នាព្រឹក ថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលមាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ ជាសេនាធិការ បានរៀបចំកិច្ចប្រជុំអំពីការអភិវឌ្ឍគេហទំព័រនិងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកស្រីមេធាវី ទេព បូផល ប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ និងមានការចូលរួមពីអនុប្រធាន និងបុគ្គលិក របស់នាយកដ្ឋានព្រមទាំងអ្នកជំនាញ។ កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធអនឡាញ ក្នុងគោលដៅពិនិត្យអំពីវឌ្ឍនភាពនៃការងារផ្តោតសំខាន់លើ៖

១. ការកែសម្រួលមាតិកានៃទំព័រដើម

២. ទំព័រសមាជិកភាព ដោយធ្វើការពិនិត្យមើលលើការរចនា និងទម្រង់នៃការបង្ហាញព័ត៌មានសមាជិកគណៈមេធាវី និងការិយាល័យវិជ្ជាជីវៈមេធាវី

៣. ទំព័របណ្ណាល័យ ដោយធ្វើចំណាត់ថ្នាក់ឯកសារច្បាប់ និងឯកសារដែលគណៈមេធាវីបោះពុម្ពផ្សាយ

៤. ទំព័រព័ត៌មាននិងព្រឹត្តិការណ៍ ដោយរៀបចំឱ្យមានការធ្វើបន្ទាន់សម័យនីតិវិធីនៃការចុះឈ្មោះចូលរួមកម្មវិធីគណៈមេធាវីតាមប្រព័ន្ធអនឡាញ

៥. ការបន្ថែមមុខងារប្រើប្រាស់ Mobile App គណៈមេធាវី ដោយបង្កើតឱ្យមានទម្រង់ផ្សេងគ្នា សម្រាប់សមាជិកគណៈមេធាវី និងអ្នកដែលមិនមែនជាសមាជិក


Meeting on the Development of the BAKC Website and Mobile Application (4th Meeting)


On the morning of Friday, 20th February 2026, the Bar Association of the Kingdom of Cambodia (BAKC), through the Department of Research, Publication, and Dessemination as the coordinating unit, organized the fourth meeting on the development of the BAKC Website and Mobile App. The meeting was led by Attorney TEP Bophal, Director of the Department of Research, Publication, and Dessemination, with the participation of the department’s Deputy Director, Staff Members, and Technical Experts. The meeting was conducted online, with the objective of reviewing work progress, particularly focusing the following points:

1. Review the update content of the homepage.

2. Membership tab, by reviewing the design and format of the presentation of information relating to members of the Bar Association and law offices.

3. Library tab, by classifying legal documents and publications issued by the Bar.

4. News and Events tab, by organizing and updating the procedures for online registration for Bar's events.

5. Adding new features to BAKC’s Mobile App, by creating different function for members and non-members.

T4 640878003 1455799319672618 6290980087313586773 n

T5 640392674 1455799393005944 4057753003118209870 n

T6 640325780 1455799383005945 1764684032839358280 n

T7 640381346 1455799453005938 3145377612463093799 n

 

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top