ការប្រគល់តាវកាលិកសម្រាប់មេធាវីទទួលមរណភាព គ្រឿងកិត្តិយសអនុស្សរណ៍ និងការដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកមេធាវី ញូង សុខហៃ អត្តលេខ ២០៦

[English Below]

ការប្រគល់តាវកាលិកសម្រាប់មេធាវីទទួលមរណភាព គ្រឿងកិត្តិយសអនុស្សរណ៍ និងការដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកមេធាវី ញូង សុខហៃ អត្តលេខ ២០៦


នាព្រឹក ថ្ងៃអាទិត្យ ៦កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី គីម សុជាតិ អគ្គលេខាធិការគណៈមេធាវី ដឹកនាំប្រតិភូទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកមេធាវី ញូង សុខហៃ អត្តលេខ ២០៦។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកមេធាវី បាននាំយកសារលិខិតរំលែកមរណទុក្ខរបស់លោកប្រធាន និងគ្រឿងកិត្តិយសអនុស្សរណ៍ ក៏ដូចជា តាវកាលិកសម្រាប់មេធាវីទទួលមរណភាព ចំនួន ៤.០០០.០០០ (បួនលាន) រៀល សម្រាប់ចូលបច្ច័យក្នុងពិធីបុណ្យ ដែលប្រារព្ធធ្វើវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


The Handing over of Funeral Support Allowance and Floral Tribute in Honor of the Late Attorney NHOUNG Sokha, ID No. 206


On the morning of Sunday, 22th February 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia, assigned Attorney KIM Socheat, Secretary General of the Bar Association, to present a floral tribute in honor of the late Attorney NHOUNG Sokha, ID No. 206. On this solemn and sorrowful occasion, the delegation conveyed a letter of condolence from the President of the Bar, together with a funeral support allowance in the amount of 4,000,000 (four million) riels, to contribute to the funeral ceremony held at Wat Nikrothvan (also known as Wat Kol Tuteng), located in Koh Krabei Village, Prek Thmei Sangkat, Chbar Ampov Khan, Phnom Penh.

T8 639170961 1456601632925720 8119322298030734487 n

T9 639724699 1456601629592387 5276904498157283986 n

T10 641334705 1456601836259033 2007803570965692214 n

T11 641071508 1456601742925709 7780950966389479094 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top