កិច្ចប្រជុំលើកទី៣​​​ក្រុមការងារចំពោះកិច្ចទទួលបន្ទុកការងារអនុវត្តអនុស្សរណៈនៃការយោគយល់រវាងធនាគារជាតិនៃកម្ពុជា និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

[English Below]

កិច្ចប្រជុំលើកទី៣​​​ក្រុមការងារចំពោះកិច្ចទទួលបន្ទុកការងារអនុវត្តអនុស្សរណៈនៃការយោគយល់រវាងធនាគារជាតិនៃកម្ពុជា និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នារសៀល ថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងធនាគារជាតិនៃកម្ពុជានិងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកមេធាវី អ៊ីវ ប៉ូលី ប្រធានក្រុមការងារ បានរៀបចំកិច្ចប្រជុំលើកទី៣ លើរបៀបវារៈដូចខាងក្រោម៖

១. ការរៀបចំស្ទង់មតិអំពីបញ្ហាប្រឈមទាក់ទងនឹងការប្រើប្រាស់មូលប្បទានបត្រដើម្បីឈានដល់ការរៀបចំសិក្ខាសាលាស្តីពីមូលប្បទានបត្រដោយមន្ត្រីធនាគារជាតិ

២. ការរៀបចំសិក្ខាសាលាស្តីពីការអនុវត្តហ៊ីប៉ូតែក ភ្ជាប់នឹងការរក្សាទុកបណ្ណ ដើម្បីបញ្ចប់ការប្រមូលធាតុចូលលើបញ្ហានេះ

៣. ការរៀបចំសិក្ខាសាលាដោយសហការគ្នា ផ្អែកតាមបញ្ជីប្រធានបទដែលលើកឡើងដោយធនាគារជាតិ

៤. ការធ្វើឯកសារផ្តល់យោបល់លើករណីផ្ទេរបំណុល ផ្អែកលើកម្រងសំណួររបស់ធនាគារជាតិ និង

៥. ការរៀបចំវេទិកាស្តីពី «បញ្ហាប្រឈមរបស់មេធាវីក្នុងវិស័យធនាគារ»


3rd Working Group Meeting on the Implementation of the Memorandum of Understanding between the National Bank of Cambodia and the Bar Association of the Kingdom of Cambodia


On the afternoon of Wednesday, 25th February, 2026, the Working Group Responsible for Implementation of the Memorandum of Understanding between the National Bank of Cambodia and the Bar Association of the Kingdom of Cambodia, led by Attorney IV Poly, Head of the Working Group, convened its third meeting on the following key agendas:

1. Organizing a survey on challenges related to the use of cheques, as a basis for arranging a seminar on cheques to be delivered by officials of the National Bank of Cambodia

2. Organizing a seminar on the enforcement of hypothecs, including issues related to documents retention, in order to finalize the collection of input on this matter.

3. Arranging joint seminars based on the list of topics raised by the National Bank of Cambodia.

4. Preparing an advisory document on debt transfer cases, based on the questionnaire provided by the National Bank of Cambodia and

5. Organizing a forum on “Challenges Faced by Lawyers in the Banking Sector.”

U54 642264235 1459314595987757 953626121259399492 n

U55 641063967 1459314625987754 2395434093358798015 n

U56 641636770 1459314612654422 2090855570378290959 n

U57 640515041 1459314605987756 1803436374036392509 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top