សិក្ខាសាលាស្តីពី «តួនាទីមេធាវីក្នុងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហរិញ្ញប្បទានភេរវកម្ម»

[English Below]

សិក្ខាសាលាស្តីពី «តួនាទីមេធាវីក្នុងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហរិញ្ញប្បទានភេរវកម្ម»


នៅទីស្នាក់ការគណៈមេធាវី នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ រាជធានីភ្នំពេញ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ សិក្ខាសាលាស្តីពី «តួនាទីមេធាវីក្នុងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម» ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានវាគ្មិនកិត្តិយសលោកជំទាវ សុង ឆវ័ន្ត អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ និងមានវត្តមានថ្នាក់ដឹកនាំគណៈមេធាវី សមាជិកគណៈមេធាវី ព្រមទាំងសិស្សមេធាវីចូលរួមសរុបចំនួន ១៨៧ នាក់។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងឱ្យសិក្ខាកាមបានស្វែងយល់អំពីសញ្ញាណទូទៅនៃការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មព្រមទាំងតួនាទីរបស់មេធាវីក្នុងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហរិញ្ញប្បទានភេរវកម្ម រួមមានកាតព្វកិច្ចក្នុងការរក្សាទុកឯកសារ ការរាយការណ៍ និងការរក្សាការសម្ងាត់វិជ្ជាជីវៈ ទណ្ឌកម្មពាក់ព័ន្ធនិងវិធានការបណ្តោះអាសន្នលើទ្រព្យក្នុងបទល្មើស។ បន្ទាប់ពីបញ្ចប់សិក្ខាសាលាអស់រយៈពេលកន្លះថ្ងៃ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី យ័រ ស៊ីណាល់ សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចូលរួមជាអធិបតីបិទសិក្ខាសាលា។ នាឱកាសនោះ លោកមេធាវី យ័ន ស៊ីណាល់ បានថ្លែងបញ្ជាក់ និងរំលឹកដល់សហភាតា អំពីសារៈសំខាន់របស់មេធាវីនៅក្នុងច្បាប់ខាងលើ។ លោកមេធាវីជឿជាក់ថា បងប្អូនសហភាតានឹងបានយល់ច្បាស់ និងស្វែងយល់បន្ថែមឱ្យកាន់តែស៊ីជម្រៅ អំពីច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហរិញ្ញប្បទានភេរវកម្ម ក្នុងន័យមួយទទួលបាននូវចំណេះដឹងបន្ថែមដើម្បីយកទៅអនុវត្តក្នុងការប្រកបវិជ្ជាជីវៈជាមេធាវី។ លោកមេធាវី ក៏បានថ្លែងកោតសរសើរដល់វាគ្មិន ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចែករំលែក ព្រមទាំងជឿជាក់ថា ការចែករំលែករបស់លោកជំទាវ និងក្រសួងយុត្តិធម៌នៅតែមានជាបន្តបន្ទាប់ចំពោះគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។


Seminar on the “The Role of Lawyers in the Law on Anti-Money Laundering and Combating the Financing of Terrorism”


At the headquaters of the Bar Association of the Kingdom of Cambodia, on the afternoon of Thursday 3rd February 2026, the Seminar on the “The Role of Lawyers in the Law on Anti-Money Laundering and Combating the Financing of Terrorism” was organized under the presidency of Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia. The Seminar featured H.E. SONG Chorvoin, Under-Secretary of State of Ministry of Justice as a guest speaker. This Seminar was attended by Leaders of the Bar Association, members of the Bar, and Lawyer Students, with a total of 187 participants. This seminar was organized with the objective of providing participants with an understanding of the general concepts of money laundering and terrorist financing, as well as the role of lawyers under the Law on Anti-Money Laundering and Combating the Financing of Terrorism. Key topics included the obligations relating to record keeping, reporting duties, professional confidentiality, relevant sanctions, and provisional measures on assets related to criminal offenses. At the conclusion of this half-day seminar, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia, designated Attorney YORN Sinal, Member of the Bar Council, to deliver the closing remarks of the Seminar. Attorney YORN Sinalemphasized and reminded fellow members of the importance of the role of lawyers under the above-mentioned law. He expressed his confidence that fellow colleagues had gained a clearer and deeper understanding of the principle of the Law on Anti-Money Laundering and Combating the Financing of Terrorism, thereby acquiring additional knowledge to apply in their professional practice as lawyers. He also expressed appreciation to the guest speaker for dedicating valuable time to share her expertise and expressed hope that such cooperation and knowledge-sharing between the Ministry of Justice and the Bar Association of the Kingdom of Cambodia would continue in the future.

H1 646369596 1466033501982533 4784504760587065197 n

H2 645669311 1466033651982518 5893647339157915925 n

H3 646378346 1466033605315856 8580276076933007073 n

H4 647407258 1466033508649199 3794600256768257106 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top