កិច្ចប្រជុំអំពីការអភិវឌ្ឍគេហទំព័រនិងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (លើកទី៦)
កិច្ចប្រជុំអំពីការអភិវឌ្ឍគេហទំព័រនិងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (លើកទី៦)
នាព្រឹក ថ្ងៃអង្គារ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលមាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ ជាសេនាធិការ បានរៀបចំកិច្ចប្រជុំលើកទី៦ ស្តីពីការអភិវឌ្ឍគេហទំព័រ និងកម្មវិធីទូរស័ព្ទដៃរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ ដឹកនាំដោយលោកមេធាវី គីម សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី និងមានការចូលរួមពីនាយកដ្ឋានបុគ្គលិក និងរដ្ឋបាល។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជជែកពិភាក្សានិងស្វែងរកបញ្ហាប្រឈមនានាក្នុងការអនុវត្តជាក់ស្តែង ដើម្បីជាធាតុចូលក្នុងការអភិវឌ្ឍការបង្ហាញព័ត៌មាននៅក្នុងផ្នែក "សមាជិកភាព" នៃគេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវី។ ការពិភាក្សាបានផ្តោតសំខាន់លើចំណុចដូចខាងក្រោម៖
១. របៀបរៀបចំទិន្នន័យរបស់ការិយាល័យប្រកបវិជ្ជាជីវៈនិងការិយាល័យសាខា
២. គម្រោងក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់សមាជិកគណៈមេធាវី និងការិយាល័យប្រកបវិជ្ជាជីវៈ
៣. លើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យ ជាអាទិ៍
Meeting on the Development of the BAKC Website and Mobile Application (6th Meeting)
On the morning of Tuesday, 17th March 2026, the Bar Association of the Kingdom of Cambodia through the Department of Research, Publication and Dissemination acting as the coordinating unit, organized the 6th meeting on the development of the Bar Association’s Website and Mobile Application. The meeting was chaired by Attorney KIM Socheat, Secretary-General of the General Secretariat of the Bar Association,and was attended by the Department of Personnel and Administration. The purpose of the meeting was to discuss and identify practical challenges in implementation, as inputs for improving the presentation of information in the “Membership” Tab of the Bar Association’s website and mobile application. The discussions focused on the following key points:
1. The organization of data relating to law offices and law branch offices
2. The improvement of information of Bar Members and law offices
3. Raise challenges and suggestions in developing data management systems




Facebook
LinkIn
Twitter
RSS
Google+