កិច្ចប្រជុំលើកទី២២ នៃក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
កិច្ចប្រជុំលើកទី២២ នៃក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀល ថ្ងៃអង្គារ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំលើកទី២២ លើខ្លឹមសារនៃសេចក្តីព្រាងឯកសារបទបង្ហាញ សម្រាប់សិក្ខាសាលារួមគ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានលោកមេធាវី អ៊ីវ ប៉ូលី ប្រធានក្រុមការងារ ជាអ្នកដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងកំណត់ទំហំនៃប្រធានបទ និងចំណុចដែលត្រូវលើកយកទៅពិភាក្សាដើម្បីទទួលបានមតិយោបល់ជាធាតុចូលពីសិក្ខាកាម ដែលនឹងចូលរួមសិក្ខាសាលានៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំដោយការធ្វើបទបង្ហាញរបស់សមាជិកដែលត្រូវទទួលបន្ទុកជាអ្នកសម្របសម្រួលលើប្រធានបទទាំងបី និងស្នើសុំមតិយោបល់ពីសមាជិកដទៃទៀតដើម្បីសម្រួចលើខ្លឹមសារ និងសំណួរគោលដែលនឹងលើកយកទៅបង្ហាញ។
22nd Meeting of the Working Group on the Implementation of the Memorandum of Understanding between the Ministry of Land Management, Urban Planning and Construction and the Bar Association of the Kingdom of Cambodia
On the afternoon of Tuesday, March 17th, 2026, the Working Group responsible for implementing the Memorandum of Understanding (MoU) between the Ministry of Land Management, Urban Planning and Construction and the Bar Association of the Kingdom of Cambodia convened its 22nd meeting. The meeting focused on reviewing the draft presentation materials for the upcoming joint seminar between the two institutions. It was chaired and coordinated by Attorney IV Poly, Head of the Working Group. The primary objective of this meeting was to define the scope of topics and identify key discussion points to be presented in order to gather input and feedback from participants who will attend the seminar scheduled for April 28th, 2026. During the session, members responsible for facilitating the three topics delivered presentations, followed by discussions and feedback from other members aimed at refining the content and the main questions to be included in the final presentation.




Facebook
LinkIn
Twitter
RSS
Google+