កិច្ចប្រជុំពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការរវាង គណៈមេធាវិនៃព្រះរាជាណាចក្រកម្ពុជា និងគណៈមេធាវីប៉ារីស
កិច្ចប្រជុំពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការរវាង គណៈមេធាវិនៃព្រះរាជាណាចក្រកម្ពុជា និងគណៈមេធាវីប៉ារីស
នាថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី គីម សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយតំណាងគណៈមេធាវីប៉ារីស តាមប្រព័ន្ធអនឡាញ។ ក្នុងកិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើ ការរៀបចំទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគណៈមេធាវីប៉ារីស មកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងអំឡុងពេលនៃកិច្ចប្រជុំ Francophonie Summit នៅរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ នាពេលខាងមុខ ។ ព្រមជាមួយគ្នានេះ កិច្ចប្រជុំក៏ផ្តោតទៅលើ គម្រោងរៀបចំសិក្ខាសាលារួមគ្នារវាងគណៈមេធាវីទាំងពីរផងដែរ ។
Meeting to Discuss Cooperation between the Bar Association of the Kingdom of Cambodia and the Paris Bar Association
On Tuesday, 28th April 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia, appointed Attorney KIM Socheat, Secretary-General of the General Secretariat of the Bar Association, to lead a working group to participate in an online meeting with representatives of the Paris Bar Association to discuss cooperation between the two institutions. The meeting focused primarily on preparations for the visit of a delegation from the Paris Bar Association to the Kingdom of Cambodia during the upcoming Francophonie Summit to be held in Phnom Penh in November 2026. In addition, discussions also covered plans to organize a joint seminar between the two Bar Associations.




Facebook
LinkIn
Twitter
RSS
Google+