ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតជំនាញនីតិសាស្ដ្រ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មកកាន់ទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតជំនាញនីតិសាស្ដ្រ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មកកាន់ទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹក ថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី គីម សុជាតិ អគ្គលេខាធិការគណៈមេធាវី ដើម្បីទទួលស្វាគមន៍គណៈគ្រប់គ្រង និងនិស្សិតជំនាញនីតិសាស្ដ្រ ចំនួន ៥០ រូប ដែលមកទស្សនកិច្ចសិក្សានៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោកសាស្ដ្រាចារ្យបណ្ឌិត សួស សោភា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។ នៅក្នុងឱកាសនៃទស្សនកិច្ចសិក្សានេះ ក៏មានការធ្វើបទឧទ្ទេសនាមស្តីពី «វិជ្ជាជីវៈមេធាវី» ដោយលោកមេធាវី គីម សុជាតិ អគ្គលេខាធិការគណៈមេធាវី។ ក្រោយបញ្ចប់បទបង្ហាញ និស្សិតទាំងអស់បានធ្វើដំណើរទស្សនកិច្ចទីតាំងមួយចំនួននៃអគារទីស្នាក់ការគណៈមេធាវី រួមមាន បន្ទប់កិត្តិយស បន្ទប់វិនិច្ឆ័យ និងសាលប្រជុំក្រុមប្រឹក្សាគណៈមេធាវី។ ឆ្លៀតក្នុងឱកាសនេះ លោកអគ្គលេខាធិការ បានផ្ដល់នូវអនុសាសន៍ល្អៗដល់និស្សិត ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់រៀនសូត្រ បង្កើនចំណេះដឹង សិក្សាស្រាវជ្រាវច្បាប់ និងស្វែងយល់អំពីការរីកចម្រើននៃសង្គមជាតិ ត្រូវមានសុទិដ្ឋិនិយមចំពោះការដឹកនាំនៃស្ថាប័ននានារបស់ជាតិ ប្រព័ន្ធយុត្តិធម៌ ដំណើរការនៃការកសាងនីតិរដ្ឋនៅកម្ពុជា។ ជាទីបញ្ចប់ លោកអគ្គលេខាធិការ បានជូនពរគណៈគ្រប់គ្រង និងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមមានមានសុវត្ថិភាពក្នុងការធ្វើដំណើរ។
Study Visit of Law Students from Asia Euro University to the Bar Association of the Kingdom of Cambodia
On the morning of Monday, 4th May, 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia, assigned Attorney KIM Socheat, Secretary-General of the General Secretariat of the Bar Association, to welcome a delegation of management and 50 law students from Asia Euro University. The delegation was led by Dr. SUOS Sophea, Vice Rector of Asia Euro University. During the visit, a presentation on the “Lawyer Profession” was delivered by Attorney KIM Socheat, Secretary-General of the General Secretariat of the Bar Association. Following the presentation, the students toured several key areas of the Bar Association headquarters, including the Honor Room, the Disciplinary Room, and the Bar Council Meeting Hall. On this occasion, the Secretary-General also provided guidance and encouragement to the students, urging them to stay committed to their studies, expand their knowledge, engage in legal research, and better understand the development of society. He also encouraged them to maintain a positive outlook toward the leadership of national institutions, the justice system, and the ongoing development of the rule of law in Cambodia. In closing, the Secretary-General extended his best wishes to the management and students of Asia Euro University for good health, success in all their endeavors, and safe travels.




Facebook
LinkIn
Twitter
RSS
Google+