កិច្ចប្រជុំពិនិត្យលទ្ធផលការងារក្នុងការអភិវឌ្ឍគេហទំព័រនិងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

[English Below]

កិច្ចប្រជុំពិនិត្យលទ្ធផលការងារក្នុងការអភិវឌ្ឍគេហទំព័រនិងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នាព្រឹក ថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលមាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ ជាសេនាធិការ បានរៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារក្នុងការអភិវឌ្ឍគេហទំព័រនិងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកស្រីមេធាវី ទេព បូផល ប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ និងមានការចូលរួមពីអនុប្រធាន និងបុគ្គលិករបស់នាយកដ្ឋាន។ កិច្ចប្រជុំនេះ ផ្ដោតសំខាន់លើការរៀបចំទម្រង់ប្រមូលព័ត៌មាន (Google Form) សម្រាប់ការធ្វើបច្ចុប្បន្នភាពព័ត៌មានសមាជិកគណៈមេធាវី និងការិយាល័យវិជ្ជាជីវៈមេធាវី ក្នុងគោលបំណងបញ្ចូលទិន្នន័យដែលប្រមូលបានទៅក្នុងគេហទំព័រ និងកម្មវិធីទូរស័ព្ទថ្មីរបស់គណៈមេធាវីដែលបាន និងកំពុងអភិវឌ្ឍ។ ក្នុងនោះ កិច្ចប្រជុំ បានពិភាក្សាអំពីកម្រងសំណួរដែលគ្រោងនឹងដាក់ជូនសមាជិកគណៈមេធាវីបំពេញ ហើយនិងកំណត់អំពីចំណុចដែលមិនទាន់មានការឯកភាពដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេចនៅកិច្ចប្រជុំនាពេលបន្ទាប់ មុនពេលដែលធ្វើសេចក្ដីជូនដំណឹងទៅកាន់សមាជិកមេធាវី។


Meeting to Review the Progress of the Development of the Bar Association of the Kingdom of Cambodia’s Website and Mobile Application On the morning of Monday, May 4th, 2026, the Bar Association of the Kingdom of Cambodia, with its Department of Research, Publication, and Dissemination (DRPD) serving as the secretariat, convened a meeting to review the progress of the development of website and mobile application. The meeting was led by Attorney TEP Bophal, Director of the DRPD and was attended by deputy director and staff of the department. The meeting focused on the preparation of a data collection form (Google Form) for updating information on members of the Bar Association and law offices, with the objective of integrating the collected data into the newly website and mobile application of the Bar Association, which are currently under development. During the meeting, the discussions were held on the list of questions to be distributed to Bar members for completion, as well as on identifying main issues that require further decision. These issues will be noted for review and decision at a next meeting before issuing an official announcement to Bar members.

C1 690525842 1514522840466932 4186724165268816831 n

C2 689222088 1514522903800259 2657277218193687559 n

C3 690473138 1514522913800258 616245627112713643 n

C4 688912038 1514523033800246 6296467497005674979 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top