ការចុះពិនិត្យ តាមដានការអនុវត្តការងាររបស់ប្រតិភូ និងលេខាប្រតិភូភូគណៈមេធាវីប្រចាំខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងសាលាឧទ្ធរណ៍ព្រះសីហនុ និងពិនិត្យស្ថានភាពបន្ទប់មេធាវីនៅពន្ធនាគារ

[English Below]

ការចុះពិនិត្យ តាមដានការអនុវត្តការងាររបស់ប្រតិភូ និងលេខាប្រតិភូភូគណៈមេធាវីប្រចាំខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងសាលាឧទ្ធរណ៍ព្រះសីហនុ និងពិនិត្យស្ថានភាពបន្ទប់មេធាវីនៅពន្ធនាគារ


នាថ្ងៃទី៧ និងទី៨ ខែឧសភា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកស្រីមេធាវី កែ ឆដាផស្ស ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ និងប្រតិភូអមដំណើរ ចុះពិនិត្យ និងតាមដានការអនុវត្តការងាររបស់ប្រតិភូ និងលេខាប្រតិភូគណៈមេធាវីប្រចាំនៅខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងសាលាឧទ្ធរណ៍ព្រះសីហនុ ព្រមទាំងចុះទៅពិនិត្យស្ថានភាពបន្ទប់មេធាវីនៅពន្ធនាគារផងដែរ។ លោកស្រីប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ បានទទួលយកនូវបញ្ហាប្រឈមរបស់ប្រតិភូ និងលេខាប្រតិភូ និងបានផ្តល់នូវដំណោះស្រាយជាមូលដ្ឋានជូនដើម្បីអនុវត្តការងារបន្ត។ ក្នុងឱកាសនោះដែរ លោកស្រីប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ បានពាំនាំនូវអនុសាសន៍របស់លោកប្រធាន ជូនប្រតិភូនិងលេខាប្រតិភូគណៈមេធាវី ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តការងារផ្តល់សេវាផ្នែកច្បាប់ជូនដល់ប្រជាពលរដ្ឋក្រីក្រ ឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធិភាព ស្របតាមគោលនយោបាយដឹកនាំរបស់លោកប្រធានគណៈមេធាវី «រួមគ្នាដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី»។


Inspection and Monitoring of the Work Performance of the Bar Association Delegates and Secretaries in Kampong Speu Province, Preah Sihanouk Province, and the Preah Sihanouk Court of Appeal, Including Inspection of Lawyers’ Rooms in Prisons. On May 7 and 8, 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia, assigned Ms. Attorney KE Chhardaphas, Head of the Department of Legal Aid for the Poor, together with accompanying delegates, to inspect and monitor the work performance of the Bar Association delegates and secretaries stationed in Kampong Speu Province, Preah Sihanouk Province, and the Preah Sihanouk Court of Appeal. They also inspected the condition of the lawyers’ rooms in the prisons. The Head of the Department of Legal Aid for the Poor received and addressed the challenges faced by the delegates and secretaries and provided practical solutions to support the continuation of their work. On that occasion, the Head of the Department of Legal Aid for the Poor also conveyed the recommendations of the President to the Bar Association delegates and secretaries, urging them to pay close attention to providing legal services to poor citizens more quickly and effectively, in line with the leadership policy of the President of the Bar Association: “Together for the Prosperity of the Legal Profession.”

N1 699624810 1521765396409343 4088499618396513689 n

N2 699215344 1521765486409334 8773077002322263339 n

N3 698830278 1521765473076002 5541565191410448354 n

N4 697822690 1521765479742668 7724712413865099534 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top