ការប្រគល់តាវកាលិកសម្រាប់មេធាវីលំហែមាតុភាព

[English Below]

ការប្រគល់តាវកាលិកសម្រាប់មេធាវីលំហែមាតុភាព


នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការមូលនិធិសុខុមាលភាពមេធាវី បានចាត់ក្រុមការងារ ដើម្បីប្រគល់តាវកាលិកសម្រាប់មេធាវីលំហែមាតុភាព ជូនលោកស្រីមេធាវី ឡេង ចាន់ភួង លោកស្រីមេធាវី ឡឹក ស្រីនាង លោកស្រីមេធាវី នៅ សុជាតា លោកស្រីមេធាវី និត នីតីយ៉ាណា លោកស្រីមេធាវី អុឹម បូរ៉ាមី និងលោកស្រីមេធាវី អ៊ុក ចាន់ចរិយា ដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុមួយចំណែកនៅក្នុងក្រុមគ្រួសាររបស់លោកស្រី។ លោកស្រីមេធាវីទាំងប្រាំមួយរូប បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានទទួលតាវកាលិកពីលោកប្រធាន ដោយសកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ដល់សុខុមាលភាពមេធាវី ជាពិសេសមេធាវីជាស្ត្រី និងសូមគោរពជូនលោកប្រធានទទួលបាននូវជោគជ័យគ្រប់ប្រការ និងនាំយកនូវសមិទ្ធផលថ្មីៗបន្តទៀតសម្រាប់គណៈមេធាវី ដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី។


The Handing over of Maternity Leave Allowances to Female Lawyers


On the afternoon of Thursday 21st May 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia and Chairman of the Lawyers’ Welfare Foundation Committee, assigned a working group to present maternity leave allowances to Attorney LENG Chanphuong, Attorney LOEK Sreyneang, Attorney NEUV Socheata, Attorney NITH Niteyana, and Attorney IM Boramy and Attorney OUK Chanchakrya, to help alleviate some of the financial burden on their families. The six female lawyers expressed their great appreciation for receiving the allowance from the President. This gesture reflects the Bar Association’s attention to the welfare of lawyers, especially female lawyers. They also respectfully wished the President continued success and to bring further new achievements for the Bar Association, for the prosperity of the legal profession.

X1 705682098 1530989425486940 8564506581843280009 n

X2 704426896 1530989438820272 5645900986367838134 n

X3 705312913 1530989448820271 3327960225181484468 n

X4 706237377 1530989422153607 2202693750917476634 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top