សេចក្ដីជូនដំណឹងអំពីវេទិកាពិភាក្សាស្តីពី «បញ្ហាប្រឈមលើការអនុវត្តវិជ្ជាជីវៈមេធាវីក្នុងវិស័យធនាគារ» ដែលរៀបចំឡើងដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
សេចក្ដីជូនដំណឹងអំពីវេទិកាពិភាក្សាស្តីពី «បញ្ហាប្រឈមលើការអនុវត្តវិជ្ជាជីវៈមេធាវីក្នុងវិស័យធនាគារ» ដែលរៀបចំឡើងដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
វេទិកានេះ នឹងរៀបចំជាទម្រង់កិច្ចពិភាក្សា ក្នុងគោលបំណងជជែកពិភាក្សា និងប្រមូលធាតុចូល ពីមេធាវីដែលបម្រើការងារក្នុងវិស័យធនាគារ ពាក់ព័ន្ធនឹងការប្រកបវិជ្ជាជីវៈមេធាវី និងបញ្ហាប្រឈមនានា ដោយមានការសម្របសម្រួលពីក្រុមការងារចំពោះកិច្ចទទួលបន្ទុកការងារអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារជាតិនៃកម្ពុជា។ វេទិកាពិភាក្សានេះ នឹងប្រព្រឹត្តទៅនាថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១៣:៣០ ដល់ម៉ោង ១៧:០០។
សម្រាប់ការចុះឈ្មោះ៖ https://forms.gle/4JaojK9dkUTntzX66
Announcement Panel Discussion on “Challenges in the Practice of the Lawyer Profession in the Banking Sector” will be organized by the Bar Association of the Kingdom of Cambodia. This panel discussion will be conducted as a discussion session with the objective of facilitating dialogue and gathering input from lawyers working in the banking sector regarding the practice of the legal profession and the various challenges encountered in their work. The panel discussion will be moderated by the Working Group Responsible for the Implementation of the Memorandum of Understanding between the Bar Association of the Kingdom of Cambodia and the National Bank of Cambodia. This panel discussion will be held on Wednesday, June 17th, 2026, from 13:30 to 17:00.
Registration: https://forms.gle/4JaojK9dkUTntzX66

Facebook
LinkIn
Twitter
RSS
Google+