កិច្ចប្រជុំស្តីអំពីផែនការសកម្មភាពសម្រាប់ការរៀបចំមហាសន្និបាតលើកទី៣១ និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១៦

[English Below]

កិច្ចប្រជុំស្តីអំពីផែនការសកម្មភាពសម្រាប់ការរៀបចំមហាសន្និបាតលើកទី៣១ និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១៦


នាព្រឹក ថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំស្តីអំពីផែនការសកម្មភាពសម្រាប់ការរៀបចំមហាសន្និបាតលើកទី៣១ និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងបុគ្គលិកពាក់ព័ន្ធ។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងកំណត់ផែនការសកម្មភាព ដើម្បីធានាឱ្យដំណើរការរៀបចំមហាសន្និបាត និងការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងស្របតាមបទប្បញ្ញត្តិជាធរមាន។ អង្គប្រជុំបានផ្តោតការពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖ ១. ការងារត្រៀមសម្រាប់ការរៀបចំមហាសន្និបាតលើកទី៣១ ២. ការងារត្រៀមសម្រាប់ការរៀបចំការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១៦ ៣. បញ្ហាពាក់ព័ន្ធផ្សេងៗ។


Meeting on the Action Plan for the Organization of the 31st General Assembly and the Election of the 16th President of the Bar Association of the Kingdom of Cambodia


On the morning of Tuesday, 9th June, 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia, chaired a meeting on the action plan for the organization of the 31st General Assembly and the election of the 16th President of the Bar Association of the Kingdom of Cambodia. The meeting was attended by the leaders of the Secretariat General, directors and deputy directors of departments, and relevant staff members. It was convened to review and establish the action plan necessary to ensure that the General Assembly and the election process are conducted smoothly, efficiently, and in accordance with the applicable regulations. The meeting focused on the following agenda items: 1. Preparatory work for the organization of the 31st General Assembly 2. Preparatory work for the election of the 16th President of the Bar Association 3. Other related matters.

I1 719900473 1545336804052202 7119072906823861681 n

I2 719828522 1545337284052154 8252632568747228881 n

I3 719565732 1545337404052142 7439626718762324653 n

I4 719690415 1545337344052148 3678228478451852923 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top