កិច្ច​ប្រជុំ​ស្ដីពី​ការពិនិត្យ​វឌ្ឍនភាព​ការងារ​ពាក់ព័ន្ធ​នឹងការរៀបចំឡើងវិញនូវសំណុំឯកសារការិយាល័យវិជ្ជាជីវៈមេធាវី

[English Below]

កិច្ច​ប្រជុំ​ស្ដីពី​ការពិនិត្យ​វឌ្ឍនភាព​ការងារ​ពាក់ព័ន្ធ​នឹងការរៀបចំឡើងវិញនូវសំណុំឯកសារការិយាល័យវិជ្ជាជីវៈមេធាវី


នារសៀល ថ្ងៃសុក្រ​ ១២រោច ខែជេស្ឋ​ ឆ្នាំ​មមី អដ្ឋស័ក ព. ស.២៥៧០ ត្រូវ​នឹងថ្ងៃទី​១២ ខែមិថុនា​ ឆ្នាំ​២០២៦​ លោកមេធាវី​ គីម​ សុជាតិ​ អគ្គលេខាធិការនៃអគ្គ​លេខាធិការ​ដ្ឋាន​គណៈមេធាវី​ បានដឹកនាំកិច្ចប្រជុំស្ដីពី​ការពិនិត្យ​វឌ្ឍនភាព​ការងារ​ពាក់ព័ន្ធ​នឹងការរៀបចំឡើងវិញនូវសំណុំឯកសារការិយាល័យវិជ្ជាជីវៈមេធាវី​ ដោយ​មា​នវត្តមានចូលរួមរបស់ លោកស្រី​មេធាវី នៅ​ ច័ន្ទសុជាតា​ ប្រធាន​នាយកដ្ឋាន​បុគ្គលិក​ និងរដ្ឋបាល ព្រម​ទាំង​អនុប្រធាន​ និង​បុគ្គលិក​ចំណុះនាយកដ្ឋាន។ កិច្ច​ប្រជុំ​នេះ​ មានគោលបំណង​ពិនិត្យ​ និងពិភាក្សា​អំពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានបុគ្គលិក និងរដ្ឋបាល​ ដែលពាក់ព័ន្ធការរៀបចំ​ឡើងវិញ​នូវសំណុំឯកសាររបស់ការិយាល័យវិជ្ជាជីវៈមេធាវី។ គួរបញ្ជាក់ថា ការរៀប​ចំ​ឡើងវិញ​នេះ​ មានបំណងផ្តល់ជាជំនួយមួយផ្នែកដល់ការងារធ្វើបច្ចុប្បន្នភាពព័ត៌មានការិយាល័យវិជ្ជាជីវៈមេធាវី ព្រមទាំងរៀបចំទុកដាក់ឯកសារទាំងនោះទៅក្នុងប្រព័ន្ធរក្សាទុកទិន្នន័យរបស់គណៈមេធាវីឱ្យបានត្រឹមត្រូវ ពិសេស​រកឱ្យឃើញនូវបញ្ហាប្រឈមនា​នា​ ដើម្បី​ជាធាតុដ៏សំខាន់ ក្នុង​ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងគណៈមេធាវីតាមបែបឌីជីថលនាពេលអនាគត។


Meeting on Reviewing the Progress of Work Related to the Reorganization of Law Firm Files


On the afternoon of Friday, 12th June 2026, Attorney KIM Socheat, Secretary-General of the General Secretariat of the Bar Association of the Kingdom of Cambodia, led a meeting to review the progress of the reorganization of law office files. The meeting was attended by Attorney NEOU Chansocheata, Director of the Department of Personnel and Administration, together with the Deputy Director and staff members of the Department. The purpose of the meeting was to review and discuss the progress made by the Department of Personnel and Administration in relation to the reorganization of law office files. It should be noted that this reorganization aims to support the ongoing process of updating information relating to law offices, while ensuring that the relevant documents are properly organized and stored within the Bar Association's data management system. In particular, the process also seeks to identify existing challenges, which will serve as important inputs for the future modernization and digitalization of the Bar Association's management system.

P1 722754976 1548139727105243 5501532593734079785 n

P2 722408808 1548139733771909 2956266305360344130 n

P3 721159722 1548139747105241 4558135000788582811 n

P4 720010472 1548139797105236 7144834446539068775 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top