ការចុះពិនិត្យ តាមដានការអនុវត្តការងាររបស់ប្រតិភូ និងលេខាប្រតិភូភូគណៈមេធាវីប្រចាំខេត្តបាត់ដំបង សាលាឧទ្ធរណ៍បាត់ដំបង និងពិនិត្យស្ថានភាពបន្ទប់មេធាវីនៅពន្ធនាគារខេត្តបាត់ដំបង

[English Below]

ការចុះពិនិត្យ តាមដានការអនុវត្តការងាររបស់ប្រតិភូ និងលេខាប្រតិភូភូគណៈមេធាវីប្រចាំខេត្តបាត់ដំបង សាលាឧទ្ធរណ៍បាត់ដំបង និងពិនិត្យស្ថានភាពបន្ទប់មេធាវីនៅពន្ធនាគារខេត្តបាត់ដំបង


នាថ្ងៃព្រហស្បតិ៍ ១១រោច និងថ្ងៃសុក្រ ១២រោច ខែជេស្ឋ​ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ និង១២ ខែមិថុនា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកស្រីមេធាវី កែ ឆដាផស្ស ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ ព្រមទាំងប្រតិភូអមដំណើរ ចុះពិនិត្យ តាមដានការអនុវត្តការងាររបស់ប្រតិភូ និងលេខាប្រតិភូភូគណៈមេធាវីប្រចាំខេត្តបាត់ដំបង សាលាឧទ្ធរណ៍បាត់ដំបង និងពិនិត្យស្ថានភាពបន្ទប់មេធាវីនៅពន្ធនាគារខេត្តបាត់ដំបង។លោកស្រីប្រធាននាយកដ្ឋាន បានទទួលយកនូវបញ្ហាប្រឈមរបស់ប្រតិភូ និងលេខាប្រតិភូ និងបានផ្តល់នូវដំណោះស្រាយជាមូលដ្ឋានជូនដើម្បីអនុវត្តការងារបន្ត។ ក្នុងឱកាសនោះដែរ លោកស្រីប្រធាននាយកដ្ឋាន បានពាំនាំនូវអនុសាសន៍របស់លោកប្រធាន ជូនប្រតិភូនិងលេខាប្រតិភូគណៈមេធាវី ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តការងារផ្តល់សេវាផ្នែកច្បាប់ជូនដល់ប្រជាពលរដ្ឋក្រីក្រ ឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធិភាព ស្របតាមគោលនយោបាយដឹកនាំរបស់លោកប្រធានគណៈមេធាវី «រួមគ្នាដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី»។


Inspection and Monitoring Visit of the Performance of the BAKC Delegates and Deputy Delegates in Battambang Province, the Battambang Court of Appeal, and Inspection of the Lawyers' Room at Battambang Provincial Prison


On Thursday and Friday, 11th and 12th June 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia, assigned Attorney KE Chhardaphas, Director of the Legal Aid Department, together with accompanying delegates, to conduct an inspection and monitor the performance of the BAKC delegates and deputy delegates in Battambang Province and at the Battambang Court of Appeal, as well as to inspect the condition of the lawyers' room at Battambang Provincial Prison. During the visit, the Director received and discussed the challenges encountered by the delegates and deputy delegates and provided practical solutions to support the continuation of their work. On that occasion, Attorney KE Chhardaphas also conveyed the guidance of the President to the BAKC delegates and deputy delegates, encouraging them to maintain a high level of attention and commitment in providing legal services to underprivileged citizens in a more timely and effective manner, in line with the President's guiding policy: “Together for the Prosperity of the Legal Profession.”

P5 723458484 1548791187040097 7261211856525455443 n

P6 721735609 1548791470373402 529178125549452535 n

P7 720675306 1548791277040088 5673149783532120125 n

P8 723491189 1548791383706744 5902708809314466440 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top