កិច្ចប្រជុំអំពីការអភិវឌ្ឍគេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
កិច្ចប្រជុំអំពីការអភិវឌ្ឍគេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀល ថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលមាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ ជាសេនាធិការ បានរៀបចំកិច្ចប្រជុំអំពីការអភិវឌ្ឍគេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី ដោយមានវត្តមានរបស់លោកមេធាវី ប៉ា ងួនគា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងលោកស្រីមេធាវី ទេព បូផល ប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិករបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី និងនាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីការរៀបចំ និងបញ្ចូលព័ត៌មានពាក់ព័ន្ធនឹងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី សម្រាប់ដាក់បង្ហាញលើគេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវី ដោយផ្តោតសំខាន់លើ៖
១. ព័ត៌មានទូទៅអំពីមជ្ឈមណ្ឌល និងថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី
២. ទម្រង់ និងការរចនាផ្ទាំងបង្ហាញព័ត៌មាន ដើម្បីធានាភាពងាយស្រួលក្នុងការស្វែងរក និងប្រើប្រាស់។
៣. ការប្រមូលយោបល់ និងធាតុចូលដើម្បីបំពេញបន្ថែម និងកែលម្អមាតិកាឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ។
Meeting on the Development of the BAKC Website and Mobile Application
On the afternoon of Tuesday, 16th June 2026, the Bar Association of the Kingdom of Cambodia, through the Department of Research, Publications and Dissemination as the coordinating unit, organized a meeting on the development of the BAKC Website and Mobile Application in collaboration with the Lawyer Training Center. The meeting was attended by Attorney PA Ngounkea, Director of the Lawyer Training Center, and Attorney TEP Bophal, Director of the Department of Research, Publications and Dissemination, together with the management and staff of both the Lawyer Training Center and the Department of Research, Publications and Dissemination. The meeting was held with the objective of reviewing and discussing the organization and integration of information relating to the Lawyer Training Center for publication on the Bar Association’s website and mobile application, with a particular focus on:
1. General information relating to the Lawyer Training Center and its management.
2. The format and design of the information display to ensure accessibility and user-friendliness.
3. The collection of comments and input to further supplement and enhance the comprehensiveness of the content.




Facebook
LinkIn
Twitter
RSS
Google+