កិច្ចប្រជុំគណៈមេប្រយោគសម្រាប់រៀបចំការប្រឡងយកវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវីរបស់សិស្សមេធាវីជំនាន់ទី២០

[English Below]

កិច្ចប្រជុំគណៈមេប្រយោគសម្រាប់រៀបចំការប្រឡងយកវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវីរបស់សិស្សមេធាវីជំនាន់ទី២០


នាព្រឹកថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈមេប្រយោគ ដឹកនាំកិច្ចប្រជុំគណៈមេប្រយោគសម្រាប់រៀបចំការប្រឡងយកវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវីរបស់សិស្សមេធាវីជំនាន់ទី២០ ដោយមានវត្តមានចូលរួមពី​អនុប្រធាន សមាជិក សមាជិកា នៃគណៈមេប្រយោគ។ កិច្ចប្រជុំនេះផ្តោតសំខាន់លើរបៀបវារៈដូចខាងក្រោម៖

១. កំណត់កាលបរិច្ឆេទសម្រាប់ការប្រឡង

២. ពិនិត្យនិងសម្រេចលើនីតិវិធីក្នុងការប្រឡង

៣. ពិនិត្យនិងសម្រេចលើបទបញ្ជាសម្រាប់ការប្រឡង

៤. ផ្សេងៗ ជាលទ្ធផល អង្គប្រជុំបានសម្រេចឯកភាពគ្នាលើកាលបរិច្ឆេទសម្រាប់ការប្រឡង នីតិវិធីក្នុងការប្រឡង និងបទបញ្ជាសម្រាប់ការប្រឡងយកវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវីរបស់សិស្សមេធាវីជំនាន់ទី២០។


Meeting of the Examination Committee on the Organization of the Professional Qualification Examination for the 20th Cohort of Lawyer Trainees


On the morning of Friday, 10th July 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia and Chair of the Examination Committee, presided over a meeting of the Examination Committee to prepare for the Professional Qualification Examination for the 20th Generation of Lawyer Students. The meeting was attended by the Vice Chair, members, and female members of the Examination Committee. The meeting focused on the following agenda items:

1. Determining the date of the examination.

2. Reviewing and approving the examination procedures.

3. Reviewing and approving the examination regulations.

4. Other matters. Following the discussions, the Committee unanimously approved the examination date, examination procedures, and examination regulations for the Professional Qualification Examination for the 20th Generation of Lawyer Students.

A1

A2

A3

A4

 

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top