សិក្ខាសាលាពិគ្រោះយោបល់លើ «សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី»
សិក្ខាសាលាពិគ្រោះយោបល់លើ «សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី»
នាព្រឹក ថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើ «សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី» ដែលរៀបចំដោយក្រសួងយុត្តិធម៌ នៅសាលមរតកតេជោនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងមានការអញ្ជើញចូលរួមសុន្ទរកថាបើក និងបិទសិក្ខាសាលាដោយ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ កម្មវិធីនេះ មានការចូលរួមពីសមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមេធាវី ព្រមទាំងថ្នាក់ដឹកនាំមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលមតិយោបល់ និងធាតុចូលសំខាន់ៗបន្ថែមពីតួអង្គពាក់ព័ន្ធ សំដៅធ្វើឱ្យសេចក្តីព្រាងច្បាប់នេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ ប្រកបដោយបរិយាប័ន្ន។ ដើម្បីសម្រេចបានគោលបំណងនេះ សិក្ខាសាលាត្រូវបានរៀបចំឱ្យមានការធ្វើបទបង្ហាញដូចខាងក្រោម៖
១. របាយការណ៍ស្តីពី «វឌ្ឍនភាពការងាររៀបចំសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី» ដោយ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណីនៃក្រសួងយុត្តិធម៌
២. បទបង្ហាញស្តីពី «សារការី» ដោយ លោក កាន់ សុទ្ធប៉ូលីន ប្រធាននាយកដ្ឋានសារការីនៃក្រសួងយុត្តិធម៌
៣. បទបង្ហាញស្តីពី «មន្ទីរសារការី» ដោយ លោកជំទាវ អ៊ឹង រីណា អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌
៤. បទបង្ហាញស្តីពី «ការគ្រប់គ្រងវិជ្ជាជីវៈសារការី» ដោយ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណីនៃក្រសួងយុត្តិធម៌
៥. កិច្ចពិភាក្សា និងមតិបូកសរុប ដឹកនាំដោយ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
Consultative Seminar on the Draft Law on the Statute of Notaries
On the morning of Thursday, 30th July 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia, attended as a member of the presidium at the Consultative Seminar on the Draft Law on the Statute of Notaries, organized by the Ministry of Justice at the Techo Heritage Hall of the Royal Academy for Justice of Cambodia. The opening and closing remarks of the seminar were delivered by H.E. TANHEANG Davann, Secretary of State of the Ministry of Justice and the High Representative of H.E. KOEUT Rith, Deputy Prime Minister and Minister of Justice. The seminar was also attended by members of the Bar Council, the leaders of the BAKC Secretariat-General, and representatives from various relevant ministries and institutions. The seminar was organized to gather comments and valuable input from relevant stakeholders in order to further improve the draft law, making it more comprehensive and inclusive. To achieve this objective, the seminar featured the following presentations:
1. Progress Report on the Draft Law on the Statute of Notaries Presented by H.E. YOM Pharot, Delegate of the Royal Government and Director General of the General Department of Civil Affairs, Ministry of Justice.
2. Presentation on "Notaries" Presented by Mr. KAN Sothpolin, Director of the Department of Notaries, Ministry of Justice.
3. Presentation on "Notarial Offices" Presented by H.E. ING Rina, Under Secretary of State of the Ministry of Justice.
4. Presentation on "Regulation of the Notarial Profession" Presented by H.E. YOM Pharot, Delegate of the Royal Government and Director General of the General Department of Civil Affairs, Ministry of Justice.
5. Panel Discussion and Closing Remarks Moderated by H.E. TANHEANG Davann, Secretary of State of the Ministry of Justice and the High Representative of H.E. KOEUT Rith, Deputy Prime Minister and Minister of Justice.




Facebook
LinkIn
Twitter
RSS
Google+