លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានអញ្ជើញចូលរួមកម្មវិធីសម្ពោធដាក់ឲ្យដំណើរការក្រុមហ៊ុនមេធាវី ខេមជីន សាខាខេត្តព្រះសីហនុ

ថ្ងៃសៅរ៍ ១៥ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីសម្ពោធដាក់ឲ្យដំណើរការក្រុមហ៊ុនមេធាវី ខេមជីន សាខាខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុផងដែរ។

អាន​បន្ត...

ពិធីផ្ទេរតំណែងប្រធានគណៈមេធាវីអាណត្តិទី១២ និងការចូលកាន់តំណែងប្រធានគណៈមេធាវីអាណត្តិទី១៣

នៅសុក្រ ១៤កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២០គណៈមេធាវី បានរៀបចំពិធីផ្ទេរតំណែងប្រធានគណៈមេធាវីអាណត្តិទី១២ និងចូលកាន់តំណែងប្រធាន គណៈមេធាវីអាណត្តិទី១៣ ក្រោមអធិបតីភាព លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី អាណត្តិទី១២ និងលោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវី អាណត្តិទី១៣ នៅទីស្នាក់ការគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។

អាន​បន្ត...

លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីអាណត្តិទី១២ និងលោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវីអាណត្តិទី១៣ ដឹកនាំប្រតិភូទៅគោរពវិញ្ញាណក្ខន្តសពលោកមេធាវី ទេព ពៅ

នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១០:០០ នាទី លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីអាណត្តិទី១២ និងលោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវីអាណត្តិទី១៣ ដឹកនាំប្រតិភូទៅគោរពវិញ្ញាណក្ខន្តសពលោកមេធាវី ទេព ពៅ

អាន​បន្ត...

សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង

អាន​បន្ត...

លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី បានដឹកនាំក្រុមការងារគណៈមេធាវី

នៅព្រឹកថ្ងៃសៅរ៍ ១កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី បានដឹកនាំក្រុមការងារគណៈមេធាវីដោយសហការជាមួយក្រុមយុវជន ១៥៧ ដែលដឹកនាំដោយ ឯកឧត្តម ម៉ឹង ពន្លក បានចុះជួបសួរសុខទុក្ខនិងនាំទេយ្យទានប្រគេនព្រះសង្ឃគង់នៅវត្តព្រះធាតុ និង ចែកជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់នៅសង្កាត់ព្រែកកំពឹស ខ័ណ្ឌដង្កោ និង ជួបសំណេះសំណាលជាមួយនាយទាហាន និងពលទាហាននៃកងពលតូចដឹកជញ្ជូនលេខ ៩៩ និងកងទ័ពជើងទឹកនៅខ័ណ្ឌដង្កោ។

អាន​បន្ត...

សេចក្តីសម្រេចលេខ ៧២៦ ស្តីពីអាវកិត្តិយសរបស់គណៈមេធាវី

សេចក្តីសម្រេចនេះមានគោលបំណងបង្កើតជាអាវកិតិ្តយសរបស់គណៈមេធាវី ដើម្បីប្រគល់ជូនសមាជិកគណៈមេធាវីដែលមានលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖

អាន​បន្ត...

របៀបវារៈមហាសន្និបាតគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាលើកទី២៥

របៀបវារៈមហាសន្និបាតគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាលើកទី២៥។ សូមគោរពអញ្ជើញសមាជិកសមាជិកាចូលរួមមហាសន្និបាត និងបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវីអាណត្តិទី១៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ដោយយកមកជាមួយនូវកាតមេធាវី និងអាវមេធាវី តាមរបៀបវារៈដូចខាងក្រោមៈ

អាន​បន្ត...

សេចក្តីសម្រេចស្តីពីអាវកិត្តិយសរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីសម្រេចស្តីពីអាវកិត្តិយសរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

អាន​បន្ត...

ជំពូក​រង

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top