វេទិកាមេធាវី លើកទី៣ ស្របតាមគោលនយោបាយ៨ចំណុច ក្រោមប្រធានបទ «រួមគ្នាដើម្បីឧត្តមភាព និងកិត្យានុភាពវិជ្ជាជីវៈមេធាវី»
នារសៀល ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា...
នារសៀល ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធី «វេទិកាមេធាវី» លើកទី៣ ស្របតាមគោលនយោបាយ៨ចំណុច ក្រោមប្រធានបទ «រួមគ្នាដើម្បីឧត្តមភាព និងកិត្យានុភាពវិជ្ជាជីវៈមេធាវី» ដែលជាគំនិតផ្តួចផ្តើមដោយឯកឧត្តមផ្ទាល់ និងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ប៊ុន ហុន ប្រធានគណៈមេធាវីអាណត្តិទី៩ និងទី១០ ជាវាគ្មិនកិត្តិយស និងវត្តមានចូលរួមដោយ សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី និងថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ព្រមទាំងមេធាវីជំនាន់ទី៣ និងមេធាវីសុក្រឹតការវគ្គទី១ ផងដែរ។
កម្មវិធី «វេទិកាមេធាវី» លើកទី៣នេះ មានគោលបំណងសំខាន់ៗដូចជា៖
-ជម្រុញលើកទឹកចិត្តសហភាតាទាំងអស់ឱ្យចូលរួមក្នុងកិច្ចការលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី
-ចែករំលែកបទពិសោធន៍ការងារ ឧត្តមានុវត្តថ្មីៗក្នុងការប្រកបវិជ្ជាជីវៈមេធាវីពីប្រធានគណៈមេធាវី និងអតីតប្រធានគណៈមេធាវី
-ទទួលមតិយោបល់ពីសហភាតាទាំងអស់ពាក់ព័ន្ធនឹងបញ្ហាប្រឈមនានាក្នុងការប្រកបវិជ្ជាជីវៈ
-ទទួលបានធាតុចូលថ្មីៗនិងបន្ថែមទៀត ដើម្បីយកមកពិចារណាក្នុងការរៀបចំផែនការសកម្មភាពនាពេលខាងមុខ
-បង្កើតបរិយាកាសសាមគ្គី និងភាពស្និទ្ធស្នាលរវាងប្រធានគណៈមេធាវី និងសហភាតា។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!