ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណប្រតិភូគណៈមេធាវីចូលជួបសម្តែងការគួរសមជាមួយ លោក R. VENKATARAMANI អគ្គរដ្ឋអាជ្ញានៃប្រទេសឥណ្ឌា
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណប្រតិភូគណៈមេធាវីចូលជួបសម្តែងការគួរសមជាមួយ លោក R. VENKATARAMANI អគ្គរដ្ឋអាជ្ញានៃប្រទេសឥណ្ឌា
ថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណប្រតិភូគណៈមេធាវីចូលជួបសម្តែងការគួរសមជាមួយ លោក R. VENKATARAMANI អគ្គរដ្ឋអាជ្ញានៃប្រទេសឥណ្ឌា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌា។ ក្នុងជំនួបនេះ លោក R. VENKATARAMANI បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមប្រធាន និងគណប្រតិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ លោក PRASHANT KUMAR ប្រធានគណៈមេធាវីនៃប្រទេសឥណ្ឌាបានជម្រាបអំពីសវតា ក៏ដូចជាទំទាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរវាងស្ថាប័នគណៈមេធាវីកម្ពុជា និងឥណ្ឌាគន្លងមក។ ឯកឧត្តមប្រធានបានសម្តែងនូវក្តីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក R. VENKATARAMANI ដែលបានផ្តល់កិត្តិយស និងអនុញ្ញាតឱ្យគណប្រតិភូគណៈមេធាវីបានចូលជួបសម្តែងការគួរសមនាឱកាសនេះ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!