ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណប្រតិភូគណៈមេធាវីធ្វើទស្សនកិច្ចនៅគណៈមេធាវីនៃតុលាការជាន់ខ្ពស់នៃរដ្ឋធានីដេលី (Delhi High Court Bar Association)

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណប្រតិភូគណៈមេធាវីធ្វើទស្សនកិច្ចនៅគណៈមេធាវីនៃតុលាការជាន់ខ្ពស់នៃរដ្ឋធានីដេលី (Delhi High Court Bar Association)


ថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណប្រតិភូគណៈមេធាវីធ្វើទស្សនកិច្ចនៅគណៈមេធាវីនៃតុលាការជាន់ខ្ពស់នៃរដ្ឋធានីដេលី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌា។ ក្នុងអំឡុងពេលនៃទស្សកិច្ចនេះ ឯកឧត្តមប្រធាន និងគណប្រតិភូគណៈមេធាវីបានទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅពីប្រធានគណៈមេធាវីនៃតុលាការជាន់ខ្ពស់នៃរដ្ឋធានីដេលីលោកមេធាវី MOHIT MATHUR ថ្នាក់ដឹកនាំ ព្រមទាំងសហភាតាជាមេធាវីដែលជាសមាជិកនៃគណៈមេធាវីនៃតុលាការជាន់ខ្ពស់នៃរដ្ឋធានីដេលី។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក៏បានជម្រាបអំពីសវតា ក៏ដូចជាទំទាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងស្ថាប័នវិជ្ជាជីវៈមេធាវីក្នុងយុត្តាធិការទាំងពីរគន្លងមក និងបានបានសម្តែងនូវក្តីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកមេធាវី MOHIT MATHUR ប្រធានគណៈមេធាវី ដែលបានផ្តល់កិត្តិយស និងអនុញ្ញាតឱ្យប្រតិភូគណៈមេធាវីបានទស្សនកិច្ចនាឱកាសនេះ។ សូមបញ្ជាក់ថាបន្ទាប់ពីការបង្កើតតុលាការជាន់ខ្ពស់នៃរដ្ឋធានីដេលីក្នុងខែតុលា ឆ្នាំ ១៩៦៦ គណៈមេធាវីនៃតុលាការជាន់ខ្ពស់នៃរដ្ឋធានីដេលីត្រូវបានបង្កើតឡើងតំណាងឱ្យមេធាវីដែលជាគោលការណ៍កំពុងតំណាង និងអនុត្តច្បាប់នៅតុលាការជាន់ខ្ពស់នៃរដ្ឋធានីដេលី។ បច្ចុប្បន្នមេធាវីដែលជាសមាជិកនៃគណៈមេធាវីនៃតុលាការជាន់ខ្ពស់នៃរដ្ឋធានីដេលីមានចំនួន ១៥.៥០០ ដែលជាចំនួនមួយដែលច្រើនបំផុតនៅក្នុងប្រទេស។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

C1 453622229 1012066504045904 4831095091189354459 n

C2 453847158 1012066890712532 8667884235456739225 n

C3 453652106 1012066647379223 3692327610126872867 n

C4 453895969 1012066520712569 7600498156044605205 n

 

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top