ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណប្រតិភូគណៈមេធាវីធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលអន្តរជាតិផ្នែកមជ្ឈត្តការនៃរដ្ឋធានីដេលី (Delhi International Arbitration Centre)
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណប្រតិភូគណៈមេធាវីធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលអន្តរជាតិផ្នែកមជ្ឈត្តការនៃរដ្ឋធានីដេលី (Delhi International Arbitration Centre)
ថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណប្រតិភូគណៈមេធាវីធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលអន្តរជាតិផ្នែកមជ្ឈត្តការនៃរដ្ឋធានីដេលី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌា។ ក្នុងអំឡុងពេលនៃទស្សកិច្ចនេះ ឯកឧត្តមប្រធាន និងគណប្រតិភូគណៈមេធាវីបានទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំរបស់មជ្ឈមណ្ឌល និងបានទស្សនាទីតាំងផ្សេងៗរបស់មជ្ឈមណ្ឌលផងដែរ។ សូមបញ្ជាក់ថាមជ្ឈមណ្ឌលអន្តរជាតិផ្នែកមជ្ឈត្តការនៃរដ្ឋធានីដេលី ជាមជ្ឈមណ្ឌលអន្តរជាតិផ្នែកមជ្ឈត្តការ ដែលមានលក្ខណៈពិសេស ដោយមជ្ឈមណ្ឌលអន្តរជាតិផ្នែកមជ្ឈត្តការនេះជាស្លាប័នដែលអមនឹងតុលាការជាន់ខ្ពស់ដំបូងគេដែលត្រូវបានបង្កើតឡើងដោយតុលាការជាន់ខ្ពស់នៃរដ្ឋធានីដេលីក្នុងឆ្នាំ ២០០៩។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!