ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណប្រតិភូគណៈមេធាវីចូលជួបសម្តែងការគួរសមជាមួយប្រធានតុលាការស្តីទី លោកចៅក្រម Manmohan និងធ្វើទស្សនកិច្ចនៅតុលាការជាន់ខ្ពស់នៃរដ្ឋធានីដេលី នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណប្រតិភូគណៈមេធាវីចូលជួបសម្តែងការគួរសមជាមួយប្រធានតុលាការស្តីទី លោកចៅក្រម Manmohan និងធ្វើទស្សនកិច្ចនៅតុលាការជាន់ខ្ពស់នៃរដ្ឋធានីដេលី នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា
ថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណប្រតិភូគណៈមេធាវីចូលជួបសម្តែងការគួរសមជាមួយប្រធានតុលាការស្តីទី លោកចៅក្រម Manmohan និងធ្វើទស្សនកិច្ចនៅតុលាការជាន់ខ្ពស់នៃរដ្ឋធានីដេលី នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។ ក្នុងអំឡុងពេលនៃទស្សកិច្ចនេះ ឯកឧត្តមប្រធាន និងគណប្រតិភូគណៈមេធាវីបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីប្រធានតុលាការស្តីទី លោកចៅក្រម Manmohan ថ្នាក់ដឹកនាំតុលាការ ព្រមទាំងសហភាតាជាមេធាវីប្រកបវិជ្ជាជីវៈនៅតុលាការជាន់ខ្ពស់នៃរដ្ឋធានីដេលី។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានបានថ្លែងអំណរគុណយ៉ាជ្រាលជ្រៅជូនចំពោះលោកប្រធានតុលាការស្តីទី ថ្នាក់ដឹកនាំតុលាការ និងសហភាតាឥណ្ឌាទាំងអស់ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ។ នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមប្រធាន និងគណប្រតិភូគណៈមេធាវីបានទស្សនានិងស្វែងយល់អំពីទីតាំងអគារជាប្រវត្តិសាស្ត្រ បន្ទប់សវនាការ និងកន្លែងផ្សេងៗមួយចំនួនទៀត រួមទាំងមជ្ឈមណ្ឌលសន្ធានកម្មផងដែរ។ សូមបញ្ជាក់ថាតុលាការជាន់ខ្ពស់នៃរដ្ឋធានីដេលី ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៦ គឺជាស្ថាប័នតុលាការកំពូលមួយនៅក្នុងប្រទេសឥណ្ឌា ដែលមានទីតាំងនៅទីក្រុងញូវដេលី។ តុលាការជាន់ខ្ពស់នេះមានយុត្តាធិការលើរដ្ឋធានីដេលី មានវិសាលភាពទូលំទូលាយក្នុងការដោះស្រាយ សំណុំរឿងរដ្ឋប្បវេណី ព្រហ្មទណ្ឌ រដ្ឋធម្មនុញ្ញ និងរដ្ឋបាល ដោយតុលាការជាន់ខ្ពស់នៃរដ្ឋធានីដេលីនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់យុត្តិធម៌ និងការបកស្រាយច្បាប់នានាក្នុងយុត្តាធិការរបស់ខ្លួន។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!