ជំនួបពិភាក្សាការងាររវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង
ជំនួបពិភាក្សាការងាររវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង
នាព្រឹក ថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ទទួលជួបពិភាក្សាការងារជាមួយតំណាងសាកលវិទ្យាល័យជាតិបាត់ដំបង។ ជំនួបនេះ ត្រូវបានរៀបចំឡើងតាមការស្នើសុំរបស់សាកលវិទ្យាល័យជាតិបាត់ដំបងដែលមានគោលបំណងប្រមូលធាតុចូលក្នុងការធ្វើទំនើបកម្មកម្មវិធីសិក្សា ថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ ឱ្យស្របតាមស្តង់ដានៃការអប់រំផ្អែកលើលទ្ធផល (OBE) និងក្របខណ្ឌ FutureFit/Excel ដែលសំដៅលើការបង្កើតធនធានអ្នកច្បាប់ដែលមានសមត្ថភាពពិតប្រាកដសម្រាប់ឆ្នាំ២០៣០។ លទ្ធផលនៃជំនួបពិភាក្សានេះ បានផ្តល់នូវផ្លែផ្កាជាវិជ្ជមាន ដោយលោកនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី លោកអគ្គលេខាធិការរងគណៈមេធាវី ព្រមទាំងសហការី បានផ្តល់យោបល់ និងឆ្លើយសំណួរយ៉ាងផុសផុលជូនតំណាងសាកលវិទ្យាល័យជាតិបាត់ដំបង ដោយសង្ឃឹមថា ធាតុចូលទាំងនេះនឹងរួមចំណែកដល់ការកែសម្រួលមុខវិជ្ជាសិក្សាផ្នែកនីតិសាស្ត្រ ក៏ដូចជាជួយដល់និស្សិតដែលបញ្ចប់ការសិក្សា អាចទទួលបានទីផ្សារការងារដ៏ល្អប្រសើរ និងជាធនធានមនុស្សសម្រាប់ការអភិវឌ្ឍសង្គមជាតិ គ្រួសារ និងនិស្សិតខ្លួនឯងផ្ទាល់។
Working Meeting between the Bar Association of the Kingdom of Cambodia and the National University of Battambang
On the morning of Wednesday, 4th March 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia, assigned the Leaders of the General Secretariat of the Bar Association and the Lawyer Training Center to receive and hold a working discussion with representatives of the National University of Battambang. This meeting was organized at the request of the National University of Battambang, with the objective of collecting input for the modernization of the Bachelor of Law curriculum to align with Outcome-Based Education (OBE) standards and the FutureFit/Excel framework, which aims to develop competent legal professionals by the year 2030. The discussion produced positive outcomes as the Director of the Lawyer Training Center, the Deputy Secretary-General of the Bar Association, along with their colleagues, actively provided comments and responses to questions raised by the representatives of the National University of Battambang. It is hoped that these inputs will contribute to improving the law curriculum, as well as support graduates in accessing better employment opportunities and becoming valuable human resources for the development of society, their families, and themselves.




Facebook
LinkIn
Twitter
RSS
Google+