កិច្ចប្រជុំអំពីការអភិវឌ្ឍគេហទំព័រនិងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (លើកទី៧)

[English Below]

កិច្ចប្រជុំអំពីការអភិវឌ្ឍគេហទំព័រនិងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (លើកទី៧)


នាព្រឹក ថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលមាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ ជាសេនាធិការ បានរៀបចំកិច្ចប្រជុំអំពីការអភិវឌ្ឍគេហទំព័រនិងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយកញ្ញាមេធាវី ឈុំ មុនីសុជាតា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ និងមានការចូលរួមពីបុគ្គលិក របស់នាយកដ្ឋានព្រមទាំងអ្នកជំនាញ។ កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធអនឡាញ ក្នុងគោលដៅពិនិត្យអំពីវឌ្ឍនភាពនៃការងារផ្តោតសំខាន់លើទំព័រសមាជិកភាពនៃគេហទំព័រនិងកម្មវិធីទូរស័ព្ទ។ នៅក្នុងកិច្ចប្រជុំនេះ ក្រុមការងារជំនាញបានបង្ហាញអំពី របៀបនៃការចូលប្រើប្រាស់គណនីគេហទំព័រនិងកម្មវិធីទូរស័ព្ទរបស់សមាជិកគណៈមេធាវី។ ក្រុម​ការងារនាយកដ្ឋាន​បានផ្តល់យោបល់លើរបៀបនៃការចូលប្រើប្រាស់គណនី ទម្រង់នៃការរចនា ការរៀបចំ​មាតិកា​របស់​គេហទំព័រ​និងការបន្ថែមព័ត៌មានផ្សេងទៀតទៅក្នុងគេហទំព័រនិងកម្មវិធីទូរស័ព្ទ ដើម្បី​ក្រុម​អ្នក​ជំនាញ​យក​ទៅ​កែសម្រួល។


Meeting on the Development of the BAKC Website and Mobile Application (7th Meeting)


On the morning of Thursday, 19th March, 2026, the Bar Association of the Kingdom of Cambodia, with through the Department of Research, Publication, and Dissemination (DRPD) as the coordinating unit, organized a meeting on the development of the Bar Association's Website and Mobile Application. The meeting was led by Attorney CHHUM Monysocheata, Deputy Director of DRPD, and was attended by the department's staff and Technical Experts. This meeting was conducted online with the objective of reviewing the work progress, particularly focusing on the Membership Tab of the Website and Mobile Application. During the meeting, the technical experts presented how members of the Bar Association can login their website and mobile application accounts. The department's team provided suggestions on how to access the accounts, the format of the design, the menu of the website's content, and the addition of information to the website and mobile application for the Technical Experts to revise.

V5 653711499 1476772614241955 7379180351309972919 n

V6 649837138 1476772754241941 4215973512045296910 n

V7 653788970 1476772760908607 4085699932457404096 n

V8 654225063 1476772770908606 5387062919835036309 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top